ព្រឺក្បាល! អ្នករៀបចំឈុតឲ្យ រឿន ណាត ទម្លាយថាវិញ្ញាណអប្សរាចូលសណ្ឋិតនាង ពេលកំពុងថត!(មានវីដេអូ)

ជាការពិតណាស់ កាលពីម្សិលមិញនេះ បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការសរសើរពីរូបសម្រស់របស់នាង នៅពេលគ្រងឈុតអប្សរា មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនិងកាយវិការយ៉ាងសមសួនថែមទៀតផង។

តែក្នុងនោះអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលគឺ ខណៈពេលដែលក្រុមការងារអ្នករៀបចំកំពុងធ្វើការផ្សាយបន្តផ្ទាល់ (Live) បង្ហាញពីសកម្មភាពថតឈុតអប្សរារបស់តារាស្រីរូបនេះ ស្រាប់តែក្រោយមកគេក៏ចាប់អារម្មណ៍ ថានាងមានអាការៈប្លែកៗខុសពីចរិតនាងពិតទាំងស្រុង ដែលគេសង្ស័យថាកំពុងមានដួងវិញ្ញាណនាងអប្សរាចូលសណ្ឋិត ហើយបានសម្ដែងចេញជាកាយវិការទន់ភ្លន់ ញញឹមទាំងស្រក់ទឹកភ្នែក និងសួរអ្វីក៏មិននិយាយ គិតតែក្រវីក្បាល និងឈររេរាំយ៉ាងគួរឲ្យស្រណោះ។

យ៉ាងណាមិញក្រោយពេលឃើញបែបនេះ ក្រុមការងារក៏បានធ្វើការបញ្ចប់ការឡាយ ហើយក្នុងនោះ អ្នករៀបចំ និងជាអ្នកតម្លើងឈុតមួយនេះជូន រឿន ណាត ក៏បានចេញមុខបង្ហោះវីដេអូ និងសាររៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំពិតពិបាកហ្នឹងអត្ថាធិប្បាយ​នូវរឿងដែលកេីតឡេីងណាស់​! ម្ចាស់គេមកហេីយគេមកតាំងពី ២ថ្ងៃមុនមកម្លេះ​ ដូចដែរខ្ញុំបានផុសកាលពីយប់មុនចឹង​ គេមកស្រស់ៗតែម្ដង​ អត់បានដេកទេ ២យប់មុនថ្ងៃថត​ខ្ញុំខ្លាចរហូតមិនហ៊ានដេក គេមកល្អទេ​ ទឹកមុខញញឹមទន់ៗតែបង្កប់ការឈឺចាប់ខាងក្នុង​ ទឹកភ្នែរហូរស្រក់ចុះមាត់នៅតែញញឹម​ ខ្ញុំមិនដឹងថាគាត់មានអីក្នុងចិត្តដែលលាក់លាមទុក​ ។ វាមិនមែនជាការសម្ដែងទេ​ ដោយសាតែហេតុការហ្នឹង ទេីបខ្ញុំសម្រេចចិត្តបិត liveភ្លាម​ ៗ​ មិនមែនទាមទារចំណាប់រម្មណ៍អីទេ​ ហេីយម៉ូឌេលក៏មិនមែនអ្នករបាំអីដែរ​ តែកាយវិការទាន់ភ្លន់​ សម្រក់ទឹកភ្នែក​នៅតែហូរ តែមិនចោលការញញឹម សួរមិននិយាយស្ដី​ បានត្រឹមញញឹមក្រវីក្បាល​ អ្នកដែលបានមេីល live មុនខ្ញុំបិតគឺដឹងហេីយ​ ប្រហែលនាងសប្បាយចិត្តដល់ស្រក់ទឹកភ្នែក​ ដែលពួកយេីងនឹកឃេីញដល់ពួកនាង ព្រោះពួកនាងគិតថានាងជាស្រមោលនៃអតីតកាល​ ហេីយពេលនេះពួកយេីងបានសាងនាងឡេីងវិញម្តងទៀត នាងចង់រេរាំឲ្យឃេីញដេីម្បីជាការអរគុណ»៕

តើរឿងនេះប្រិយមិត្តគ្រប់គ្នាយល់យ៉ាងណាដែរ? បើចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី