Lydia Sarunrat រងសម្ពាធពី Matthew ខ្លាំងយ៉ាងនេះសង្ស័យតែចិត្តរឹងមិនបានយូររឿង…….! មានរូបភាព

មើលទៅការដែលនិងមានកូនទីបីក្នុងពេលដែលកូនទាំងពីរនៅតូចៗ Demi-Deland សម្រាប់លោកប៉ា Matthew ព្រោះនៅពេលដែលមានឪកាសតែងតែអង្វរភរិយា Lydia ថាសុំមានកូនទីបីថែមទៀតបានទេ រហូតដល់ពេលខ្លួនផ្អែមល្ហែមឲ្យហ្វេនៗបានឃើញហើយជួយអង្វរក៏មានដែល

រឿងនេះនៅពេលដែលមានឪកាសបានជួបនិង Lydia ក៏បានសាកសួរពីអ្វីដែលស្វាមីសុំកន្លងមក ដោយសាម៉ីខ្លួនបានឆ្លើយតបទាំងអារម្មណ៍ថា ជារឿងធម្មតាសម្រាប់ស្វាមីចូលចិត្តនិយាយរឿងកូនទីបី​ តែនាងនៅតែអះអាងដូចដើមថាពេលនេះរត់មិនរួចពិតមែន ហើយចំណែកខាង Matthew ក៏មិនព្រមចុះចាញ់ទុកពេលឲ្យមួយរយៈហើយចាំសួរម្ដងទៀតដើម្បីទទួលបានចំលើយដែលប្ដូរចិត្ត

ឃើញថាមានកូនពីរហើយតែមើលទៅដូចជា Matthew នៅតែចង់បានមួយទៀតចិត្តទន់ឬនៅ?

“គ្រប់ពេលដែលគាត់ចង់បានកូនទីបី  Deland អាចទៅជាមួយប៉ាបាន ហើយ Demi នៅជាមួយខ្ញុំអាចចែកគ្នាមើលបាន ម្យ៉ាងទៀតក៏គ្រប់ហើយដែរប្រុសមួយស្រីមួយ កំពុងតែចិញ្ចឹមគាត់ឲ្យគុណភាព ញតែបើមានច្រើនៗ 3-4 អ្នកតាមគេច្បាស់ជាចង់បានហើយ តែសម្រាប់ខ្ញុំយល់ថារាងកាយទ្រទ្រង់មិនរួចមែន ពីរនិងត្រូវបែងចែកពេលវេលាបែបណាក្ដីស្រលាញ់បែបណា ចិញ្ចឹមគាត់បែបណាដើម្បីឲ្យគាត់ធំឡើងប្រកបដោយគុណភាព”

ចឹងបញ្ចាក់ថាមិនទាន់មានដំរុយក្នុងការដែលចិត្តទន់?

“មិនមានទេ (សើច)”

តែ Matthew ក៏កេសយើងបង្ហាញលើបណ្ដាញសង្គមផងណា ហើយគ្រប់គ្នាក៏មានជួយអង្វរផងដែល?

“គ្រប់ពេល ចេញក្នុងកម្មវិធីណាក៏កេសដែរ ទៅណាមកណាក៏ដូចគ្នា​ គ្រប់ពេលតែម្ដង រហូតដល់ខ្ញុំគិតថាតើវាជាទុក្ខឬអត់ ឬមួយជាសម្ពាធ ព្រោះគាត់ចង់បានបងប្អូនឲ្យ Demi-Deland ច្រើនៗព្រោះគាត់ជាកូនទោល”

មានធ្លាប់សួរគាត់ទេថាចង់បានកូនប៉ុន្មាន?

“គាត់បា្រប់ពីដំបូងចង់បាន 4តែខ្ញុំប្រាប់ថា no way ហើយប្រាប់ថាចឹង 3 ខ្ញុំតបថា no way (សើច) រហូតដល់មានពីរនិង”

អាចទេបើពីរនាក់គាត់ធំទៅអាចប្ដូរចិត្តចង់មានម្នាក់ទៀត?

“ហូ ពេលនិងមិនដឹងថារាងកាយនិងទ្ររួចឬអត់ទេ ពេលនេះស្ដារឡើងវិញមិនទាន់បាន 100ភាគរយផង ទម្រាំតែហាត់ប្រាណបានប៉ុណ្ណោះគឺថាអស្ចារ្យណាស់ហើយ”

អត្ថបទដោយ : នីត្តា