Yaya Urassaya ថតរូបជាមួយដើមឈើស្អាតខ្លាំង សូម្បីតែអ្នកម៉ាក់របស់នាងក៏ធានាថា…..! មានរូបភាព

ជាតារាស្រីមួយរូបដែលមានសម្រស់ស្អាតទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ធ្វើឲ្យហ្វេនៗអ្នកគាំទ្រលង់ស្រលាញ់គ្រប់ពេល សម្រាប់ Yaya Urassaya ទោះជានៅក្នុងសភាពបែបធម្មជាតិៗ ធម្មតាៗ នៅតែស្រស់ស្អាតជះរស្មីប្រែងប្រកាយ ហើយក៏ជានារីថៃមួយរូបដែលជាប់លំដាប់ជានារីដែលមានមុខស្រស់ស្អាតរាល់ៗឆ្នាំ

ជាក់ស្ដែងអ្នកម៉ាក់របស់ Yaya Urassaya ទើបតែផុសរូបកូនស្រីដែលថតជាមួយនិងដើមឈើក្នុងសភាពសាមញ្ញបែបធម្មជាតិៗ តែរូបភាពនិងស្អាតខ្លាំងណាស់ សូម្បីតែស្រមោលចាំងពីក្រោយ  មើលទៅហាក់បីដូចជាសាកសមដូចជាចាប់ដាក់ចឹង​ ប្រៀបបីដូចជាកំពុងបន្ថែមសម្រស់ដល់ Yaya ទ្វេឡើងចឹង រហូតដល់ធ្វើឲ្យម៉ាក់របស់ទ្រាំមិនសរសើរកូនមិនបានថា “ស្អាតសូម្បីតែស្រមោល #សរសើរកូនមិនខុសទេ”

រូបធ្វើឲ្យអ្នកគាំទ្រចូលមក comment ជាច្រើនថា ពិតដូចជាអ្នកម៉ាក់និយាយចឹងថា កញ្ញា Yaya ស្អាតសូម្បីតែស្រមោលពិតមែន ព្រោះតែភស្ដុតាងបញ្ជាក់ច្បាស់យ៉ាងនេះហើយ ហ្វេនៗនៅប្រា់បទៀតថា ស្អាតពិតៗអ្វីគ្រប់សុទ្ធតែពិតៗ ស្អាតដូចម៉ាក់ចឹង សូម្បីតែសង្សាសំណព្វចិត្តនាងនៅតែហាមាត់និយាយថា “ស្អាតជាងនេះលែងមានទៀតហើយបាត”

អត្ថបទដោយ : នីត្តា