ពិតជាមានកូនមែន??? Sririta សង្ស័យថាមានកូនក្រោយពីនាងបានផុសរូបមួយសន្លឹកនេះ! មានរូបភាព

ជាគូស្វាមីភរិយាដ៏សែនផ្អែមល្ហែមសម្រាប់ គូរបស់តារាស្រី Sririta ជាមួយនិងអ្នកជំនួញរូបសង្ហារ ក្រោយពីចូលរោងការនៅខែកុម្ភៈរហូតមកដល់ពេលផ្អែមគ្រប់កន្លែងគ្រប់ពេលវេលាហើយក៏បានបង្ហាញដល់អ្នកគាំទ្រឃើញជាញឹកញា៉ប់ដែរ រហូតធ្វើឲ្យគ្រប់គ្នាចង់ឮដំណឹងល្អឆាប់ៗចំពោះអ្នកសងត្រកូល

ហើយក្នុងពេលថ្មីនេះ Sririta ជាមួយស្វាមីដ៏ដូចជាមានសកម្មភាពស្វីតៗមកបង្ហាញដល់អ្នកគាំទ្រទៀតហើយ តែលើកនេះដូចជាប្លែងជាងមុន ក្រោយពីខាងប្រុសបានផុសរូបផ្អែមល្ហែមៗ នៅក្នុង IG ផ្ទាល់ខ្លួន​ជាមួយនិងរូបគូដែលកំពុងតែអោបគ្នាយ៉ាងរ៉ូមែនទិច ហើយឃើញស្វាមីនាងដាក់ដៃក្ដោបពីលើពោះរបស់ Sririta យ៉ាងថ្នាក់ថ្នម ឃើញហើយធ្វើឲ្យហ្វេនៗអត់គិតមិនបានថា ច្បាស់ជាមានបង្កប់នូវអត្ថន័យណាមួយមិនខាន

ដោយមុននេះខាងស្វាមីរបស់នាងបានផុសរូបគូដែលកំពុងតែពរក្មួយស្រីយ៉ាងកក់ក្ដៅ ហើយនៅមានឃ្លាថា “ក៏បានដែរណា” ចំណែកឯអ្នកគាំទ្រ ក៏បានបង្អាប់អ្នកទាំងពីរក្នុងន័យតែមួយថា ចង់ឲ្យមានជារបស់ខ្លួនឯងណាស់

អត្ថបទដោយ : នីត្តា