មួយសូន្យកុំចង់កាច់ Aum Patcharapa!​ Tonhom ចង់បំបាក់ Aum កណ្ដាលហាងបាយលទ្ធផលចុងក្រោយ…….! មានរូបភាប

ណាត់រួមក្រុមពួកម៉ាក់មកញុំាបាយជាក្រុមម្ដងគឺតែងតែមានបរិយាកាសគួឲ្យស្រលាញ់ៗ សម្រាប់អ្នកគាំទ្របានឃើញបានសើចជានិច្ច សម្រាប់តារាស្រីរូបស្រស់ Aum Patcharapa ដោយថ្មីៗនេះទើបតែមានការជួបជុំមហាមិត្តទាំងក្នុងនិងក្រៅសិល្បៈ

តែរឿងនេះមើលទៅជា Aum Patcharapa ដូចជាហួសចិត្តមិនធម្មតា នៅពេលមកដល់ហាងអាហារដែលកំពុងជួបជុំគ្នា ព្រោះតែឃើញការតុបតែងមុខរបស់ DJ ស្រី Tonhom ដែលលែងមិនសំចៃដៃ អាចនិយាយបានថាធ្វើឲ្យគ្រប់គ្នាដែលនៅទីនោះត្រូវសម្លឹងមកមើលនាងមុខគេ ដោយកញ្ញា Aum  បានបញ្ចាក់ទៀតថា “ណាត់ញុំាបាយជាមួយមហាមិត្ត នឹកស្មានថាបែបធម្មតាៗ ណ#អគុណ Eyeliner ម្សៅ#ក្រែម#ទាញយកមកថែមមិនទាន់@mistine_official #mistine_official ពេលក្រោយគួតែអានឆាតក្នុងឡាញមិត្តភក័្ដខ្លះ@djtonhorm”

ក្រោយមក Aum Patcharapa ទើបប្រញាប់ទាញគ្រឿងសម្អាងប្រចាំខ្លួនចេញមកថែមនៅលើផ្ទៃមុខខ្លួនឯង ទោះបីជាថែមក្រែមម្សៅហើយមិនពេញទំហឹងដូចមិត្តភក្ដ័ តែដោយសារតែពន្លឺនៃភាពស្រស់ស្អាតចេញពីខាងក្នុងស្រាប់ ទើបធ្វើឲ្យគ្រប់គ្នាប្រាប់ក្នុងសម្លេងតែមួយថា តុបតែងថែមថយតែបន្ទិច Aum Patcharapa ក៏នៅតែស្អាតចង់ចិត្តបានស្រាប់ទៅហើយចា

អត្ថបទដោយ : នីត្តា