អីយ៉ា! Gubgib និងគ្រួសារដឹកដៃគ្នាទៅលេងព្រៃភ្នំលើកនេះ ពោរពេញដោយក្ដីសុខ!(មានរូបភាព)

ជាការពិតណាស់ តារាសម្ដែងថៃស្រី Gubgib និង ស្វាមី តែងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ជាមួយនិងគ្រួសារដ៏កក់ក្ដៅរបស់នាង ពិសេសនោះគឺគ្រប់ពេលដែលនាងបង្ហោះរូបភាពជុំគ្រួសារនៅក្នុងបណ្ដាញសង្គមនោះតែម្ដង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានដឹងដៃស្វាមីរួមជាមួយក្រុមគ្រួសារ ធ្វើដំណើរកំសាន្តនៅឯទឹកជ្រោះ នៅតំបន់ព្រៃភ្នំ មើលទៅសកម្មភាពក្នុងដំណើរកំសាន្តរបស់នាងលើកនេះ ពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។

លើលពីនេះទៅទៀត តាមរយៈរូបភាពនោះផងដែរ ក៏បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើន នាំគ្នាប្រាថ្នាចង់បានគ្រួសារដ៏កក់ក្ដៅដូចជាតារាស្រីរូបនេះ គ្រប់ៗគ្នាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី