អីយ៉ា! កូនជិតគ្រប់ខែហើយ តូតា ថតរូបបញ្ចេញក្បាលពោះយ៉ាងសុិចសុីស្អាតណាស់!(មានរូបភាព)

ជាការពិតណាស់ ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា នៅសល់ពេលមិនយូរទៀតនោះទេ តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង តូតា និងដល់ថ្ងៃសម្រាលកូនដំបូងដែលនៅក្នុងផ្ទៃហើយ ហើយហ្វេនៗជាច្រើនរបស់អ្នកនាងក៏កំពុងតែទន្ទឹងរង់ចាំគ្រប់ៗគ្នាដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពដែលថតសម្រាល់ទុកជាអនុសាវរីយ៍ ខណៈអ្នកនាងពរពោះកូនក្នុងផ្ទៃជិតគ្រប់ខែ ដោយបានបង្ហាញពីរូបសម្រស់ដ៏ស្រស់ស្អាត មិនប្រែប្រួល រួមជាមួយនិងសាច់ក្បាលពោះយ៉ាងសុិចសុី មើលទៅពិតជាទាក់ទាញខ្លាំងណាស់។

តាមរយៈរូបភាពនោះផងដែរ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ ក៏បាននាំគ្នាសរសើរសម្រស់របស់អ្នកនាង ទោះបីពរពោះកូនក្នុងផ្ទៃច្រើនខែយ៉ាងណា ក៏នៅតែស្អាតមិនប្រែប្រួលអ្វីច្រើនដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី