ស្ងាត់ៗ! Nune Woranuch ចេញមកផ្អែមល្ហែមជាមួយនិងស្វាមី ធ្វើឲ្យហ្វេនៗឃើញហើយច្រណែន!(មានរូបភាព)

ជាការពិតណាស់ តារាសម្ដែងថៃស្រី Nune Woranuch ដែលគ្រប់គ្នាស្គាល់នាង តាមរយៈការដើរតួសម្ដែងជា «នាងឡាំយ៉ង» ដែលល្បីឈ្មោះយ៉ាងខ្លាំង ហើយមកទល់និងបច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់នាងក៏នៅតែខ្លាំងដដែល។

យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍ពីជីវិតស្នេហារយៈពេលជាង១០ឆ្នាំ របស់នាង និងស្វាមីវិញ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល ថ្វីត្បិតតែកន្លងមកអ្នកទាំងពីរមិនសូវបង្ហាញក្នុងបណ្ដាញសង្គមក៏ពិតមែន។

ជាក់ស្ដែងដូចជាថ្មីៗនេះ ចំថ្ងៃខួបកំណើតស្វាមី Nune បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពនាងទៅញ៉ាំអាហារពេលល្ងាចជាមួយស្វាមីយ៉ាងរ៉ូមែនទិក ហើយថែមទាំងបង្ហាញភាពស្និតស្នាលគ្នាយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយ សឹងតែលើសជាតិស្ករគ្រប់ៗគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរទំនាក់ទំនងស្នេហារវាងតារាស្រីរូបនេះ និងស្វាមី ទោះបីរៀបការកសាងគ្រួសារច្រើនឆ្នាំ ក៏នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល៕ តោះ! កុំចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖