Aum-Taew ប៉ះគ្នាក្នុងថ្ងៃជប់លៀងបើកហាងអាហារសម្រស់និងភាពផ្អែមល្អែមអ្នកណាខ្លាំង…..! មានរូបភាព

ចាត់ទុកថាផ្អែមដូចគ្នាម្នាក់មួយគូៗ សម្រាប់តារាស៊ិចស៊ី Aum Patcharapa ដែលបានចូលរួមសម្ដែងការអបអជាមួយនិងលោក​ហៃសូ Carry ដែលទើបនិងបើកបារថ្មីទៅកន្លែងដ៏ខ្ពស់ដែលអាចទស្សនាទីក្រុងបាងកកបាន។ ព្រមជាមួយនិងគូរបស់ប្អូនប្រុសហៃសូ Nai ដែលមានតារាស្រី Taew  Natapohn ក៏ទៅចូលរួមដែល

តែរឿងនេះមិនដឹងថាគូណាផ្អែមជាងគូណាទេ ព្រោះតែទាំងពីរគូមិនបានផុសរូបគូឬជារូបក្រុមនោះទេ តែក៏អាចឃើញនៅក្នុង story IG របស់អ្នកដែលចូលរួមជាមួយខ្លះៗដែរ ទាំងរូបភាពរបស់ Taew ដែលកំពុងតែដើរកៀកដៃហៃសូ Nai ដើរទទួលភ្ញៀវនៅក្នុងកម្មវិធី

ឬក៏ជារូបដែលគួឲ្យស្រលាញ់ៗ ដែល Aum ថតផុសនៅក្នុង story IG ដែលហៃសូ Carry ឈរបោះដៃអញ្ជើញ Aum ចេញទៅរាំ មានទាំងបង្អាប់គ្នាទៀតផង គួឲ្យស្រលាញ់មិនចាញ់គ្នានោះទេមើលទៅ ហើយកម្មវិធីនេះ Aum-Taew ស្អាតទាំងពីរក្នុងឈុតសនិងខ្មៅស៊ិចស៊ីតិចៗ

អត្ថបទដោយ : នីត្តា