Alex នៅតែមិនអាចបំភ្លេចបានហើយជឿជាក់ថា Toey Jarinporn មិនមែនជាមនស្សរាងតូចដែលត្រូវចោទថា……! មានរូបភាព

នៅមិនទាន់បំភ្លេចបាន100% សម្រាប់តួឯកប្រុស Alex ក្រោយពីបែកគ្នាជាមួយនិងតារាស្រីរាងតូច Toey ដោយសាម៉ីខ្លួនទទួលស្គាល់ថានៅតែចងចាំរឿងរ៉ាវល្អក្នុងអតិតនៅឡើយ តែព្យាយាមឆ្ពោះទៅមុខឲ្យបាន

សួររឿងគេឃើញថាដើរជាមួយស្រី?

“អូយ! មិនគួជាពត៌មានទេរឿងនេះប្រហែលជាមកពីចាប់អារម្មណ៍ហើយមើលទៅ ទៅជាមួយគ្នាដើម្បីថតម៉ូតសួរថាខ្លាចទេដែលត្រូវចាប់អារម្មណ៍តាមដានចំពោះប្រធានបទនេះ មិនខ្លាចទេ មិនដឹងថាត្រូវខ្លាជធ្វើអី ហើយពេលនេះខ្ញុំក៏មិនទាន់មានអ្នកណាដែរហើយក៏មិនទាន់គិតរឿងនេះដែរ”

ក្រែងចិត្តទេចំពោះអ្នកដែលដើរជាមួយហើយត្រូវមកជួបបែបនេះ?

“ក្រែងចិត្ត ពេលខ្លះដើរជាមួយប្អូនស្រី ប្អូនស្រីក៏ទទួលបែបនិង ហើយខ្ញុំក៏ក្រែងចិត្តប្អូនដែរពេលដែលខ្ញុំធ្វើរបាយការណ៍ជាមួយប្អូន May គ្រប់ក៏លួចអុយ!! ស្រីម្នាក់និងជាអ្នកណាគួ្ឲ្យស្រលាញ់ណាស់ អៅ!ប្អូនស្រីខ្ញុំទេ នៅក្នុងយូធូបមានអ្នកសួរច្រើនថាស្រីម្នាក់និងជាអ្នកណា”

ក្ដីស្នេហ៍កន្លងមកតើលោកបាន Move on ឬនៅ?

“ក៏ព្យាយាមបាត សួរថា Move on មិនទាន់ពេញទំហឹងមែនទេ គឺមិនដឹងត្រូវជានិយាយយ៉ាងម៉េចល្អ និយាយត្រង់ៗថាវាជារឿងដែលពិបាកតាំងពីដើម ជារឿងដែលយើងត្រូវព្យាយាមទៅមុខ ត្រូវតែទៅមុខឲ្យបាន”

មានរឿងរាថយខ្លះដែរទេ?

“យកពាក្យអីមកនិយាយចេះ Alex យល់ថាវាជារឿងធម្មតាដែលជួបរឿងបែបនេះ ទទួលស្គាល់ថាមានខ្លះដែរត្រលប់ទៅគិតទៅនឹកខ្លះហើយ តែយើងនៅតែរឹងមុំាសម្រាប់ជីវិតយើង ដូច Alex ធ្លាប់ប្រាប់ពីដើមមកចឹងថាជាការចងចាំដែលល្អ ដូច្នេះហើយបើយើងត្រលប់ទៅគិតរឿងអតិតខ្លះក៏មិនចំលែកដែរ”

មួយរយៈនេះមាននៅនិយាយជាមួយ Toey ទេ ឬមួយឆ្ងាយគ្នាតែម្ដង?

“នៅនិយាយគ្នាដូចដើម តែម្នាក់ៗសុទ្ធតែធ្វើការទើបរាងឃ្លាតៗទៅ”

មានសួររឿង Toey ត្រូវចោទថាជាតារាស្រីរាងតូចដែលកំពុងរំពឹងចាប់អ្នកហៃសូ?

“អើ…..មិនមានទេ នៅមិនទាន់មានរឿងនេះបាននិយាយតាំងពីដើមដំបូងហើយ Alex ថាវាជាសំណាងអាក្រក់ដែលគាត់ត្រូវមកជួបរឿងនេះ អាចបញ្ជាក់ឲ្យបានថាមិនមានទេ”

ដូចរូបថតជាមួយនិងហៃសូ Think មានបានឃើញទេ?

“ខ្ញុំដឹងថាគាត់ជាមិត្តក្នុងក្រុមជាមួយគ្នាហើយ”

គ្រប់គ្នាដឹងហើយថាជាមិត្តនិងគ្នា តែដូចជាការស្ទាបស្ទង់មើលថាបើទាក់ទងគ្នាជាមួយនិងហៃសូពិតមែន​តើនិងមានពត៌មានអ្វើកើតឡើង?

“នាំគ្នាអានរឿងសាមកុកច្រើនពេកទេដឹង (សើច) វាដល់ថ្នាក់និងផងឬ Alex ជឿថាតារាសម្ដែងខ្លះតែងតែមានផែនការដាក់ខ្លួនសម្រាប់យើង តែសម្រាប់រឿងនេះ Alex ថា Toey មិនបានរៀបផែនការអីទេ កុំគិតច្រើនអី”

មានសួរគាត់រឿងត្រូវវាយប្រហារនេះទេ?

“មិនមែនៗ គាត់មិនបានត្រូវការវាយប្រហារថ្នាក់និងទេ មិនប៉ុន្មាន comment និងផង ខ្ញុំក៏តាមដានរឿងនេះដែរ”

អត្ថបទដោយ : នីត្តា