ថ្វីត្បិតតែត្រូវមើលថែកូនតែម្នាក់ឯងមែន តែ Pat មើលទៅពោរពេញដោយក្ដីសុខខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់សព្វថ្ងៃនេះ តារាសម្ដែងថៃស្រី Pat Napapa បានក្លាយជាស្រ្ដីមេម៉ាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនាងក៏បានពុះពារគ្រប់ឧបសគ្គជាច្រើនដើម្បី ចិញ្ចឹមបីបាច់ និងមើលថែកូនប្រុសជាទីស្រលាញ់របស់ខ្លួនតែម្នាក់ឯង។

តែយ៉ាងណាមិញ មួយរយៈចុងក្រោយនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តចំពោះតារាស្រីរូបនេះខ្លាំងណាស់ ព្រោះគ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹកដែលនាងបង្ហោះជាមួយនិងកូនប្រុស មើលគ្រប់សកម្មភាពគឺពោរពេញដោយក្ដីសុខ និងសុភមង្គលខ្លាំងណាស់ ថ្វីត្បិតតែមិនមែនមនុស្សប្រុសជាបង្គោលគ្រួសារក៏ពិតមែន។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពទាំងនោះ មហាជននិងហ្វេនៗជាច្រើនក៏បាននាំគ្នាសរសើរ តារាស្រីរូបនេះ ពិតជាម្ដាយគំរូម្នាក់ពិតមែន ព្រោះនាងបានមើលថែកូនប្រុសតែម្នាក់ឯងបានយ៉ាងល្អ និងបំពេញក្ដីសុខឲ្យគ្រប់សឹងតែគ្រប់ពេលទៀតផង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី