ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អ្នកនាង ម៉ូលីកា ដែលជាអ្នកលក់អនឡាយល្បីឈ្មោះម្នាក់នៅក្នុងបណ្ដាញសង្គម ហើយក៏តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញអ្នកនាង បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃដែលអ្នកនាងនិងស្វាមីទើបតែទិញ ហើយថែមទាំងរៀបរាប់សារទៅកាន់អ្នកដែលចាំតែទើសអ្នកនាងទៀតថា៖
«មានសមត្ថភាពបង់រំលួសផ្ទះ រំលួសឡានហេីយខ្លាចអ្នកណានិយាយទៀត , អាអ្នកនិយាយអោយគេនឹង នាង/អាហែង សល់អីខ្លះហេីយ បានខំម៉េស ឬមួយក៏ច្រណែនគេល្អជាងខ្លួន.. ហេីយកុំនិយាយថារបស់បង់រំលួសសោះស្មានតែមិនមានអីសោះ សុខៗគេអោយផ្ទះ អោយឡានរំលួសមែន ធនាគារគេមិនមែនភ្លេីដូចអ្នកចាំតែនិយាយទេ។ #យល់នៅបង ប្អូនអ្នកទេីស? មានកញ្ចក់នៅផ្ទះជួយ ឆ្លុះខ្លួនឯង ហេីយសួរខ្លួនថា សំនួរ »». ហេតុអីអញមិនដូចគេ
ចម្លេីយ»» មកពីអញជាមនុស្ស ពូកែទេីស និង ពូកែច្រណែន និន្ទា ឈ្នានីស ហាសហា ហា»។
យ៉ាងណាមិញ តាមរយៈរូបភាពនេះ មហាននិងហ្វេនៗជាច្រើន ក៏បានសរសើរពីការខិតខំប្រឹងប្រែងរបស់អ្នកនាង ម៉ូលីកា រហូតដល់ពេលនេះមានសមត្ថភាពទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី