ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះកូនស្រីរបស់អ្នកនាង Bow និងអតីតតារាសម្ដែងលោក Por ធំដឹងក្ដីដែលហើយ ហើយក្រោយពេលដែលនាងដឹងថាឪពុកលាចាកលោកទៅ នាងតែងតែយំនឹកឪពុក និងស្រណោះអាឡោះអាល័យចង់ឃើញឪពុកសឹងតែគ្រប់ពេល ធ្វើឲ្យមហាជនជាច្រើនឃើញហើយកើតចិត្តអាណិតអាសូរដល់នាងយ៉ាងខ្លាំង។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាង Bow បានបង្ហោះរូបកូនស្រី Nong Mali ដេកមើលរូបឪពុកហើយសម្រក់ទឹកភ្នែកតែម្នាក់ឯង ខណៈដែលពេលនេះឪពុកបានលាចាកលោកទៅជាច្រើនឆ្នាំមកហើយ ធ្វើឲ្យមហាជនគ្រប់គ្នាឃើញហើយ កាន់តែកើតចិត្តអាណិត Mali យ៉ាងខ្លាំង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ គ្រប់គ្នាក៏សរសើរទឹកចិត្តស្រលាញ់ដែល Mali មានចំពោះឪពុក ទោះដឹងថាគាត់ចាកឆ្ងាយទៅហើយ ក៏នៅតែចង់ឃើញស្រលាញ់ និងចង់ឃើញមុខឪពុកគ្រប់ពេលដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី