អីយ៉ា! លើកទី១ ម៉ានិច និង Adda ចាប់ដៃគ្នាចេញបទរ៉េបរួមគ្នា ស្ដាប់ទៅពិតជាប្លែកណាស់!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងលោក​ ម៉ុង ម៉ានិត និងកញ្ញា Adda ដែលបច្ចុប្បន្ននេះអ្នកទាំងពីរ សុទ្ធសឹងតែជាតារាចម្រៀង Original Song ដ៏ពេញនិយមសម្រាប់មិត្តៗយុវវ័យ។

ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញអ្នកនាង បញ្ចេញបទចម្រៀងរួមគ្នាមួយបទមានចំណងជើងថា «បានតែនិយាយ» ជាប្រភេទបទ Hip-hop ហើយក្នុងនោះគ្រប់គ្នាបានឃើញអ្នកទាំងពីរច្រៀង និងរ៉េបបានយ៉ាងស្ទាត់ជំនាញគួរឲ្យសរសើរខ្លាំងផងដែរ។

មិនត្រឹមតែប៉ុនណោះ តាមរយៈបទចម្រៀងមួយបទនេះ គ្រប់គ្នាក៏បានឃើញលេចវត្តមានតារាសម្ដែងល្បីឈ្មោះជាច្រើនចូលរួមដែរ ដែលធ្វើឲ្យបទចម្រៀងមួយបទនេះកាន់តែទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមិត្តៗយុវវ័យ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី