ឃើញសឹងតែមិនជឿ! នេះហើយជាសម្រស់ហ្សីនរបស់ Aum Patchrapa ក្នុងវ័យ ៤១ឆ្នាំ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patchrapa នៅតែមានប្រជាប្រិយភាពខ្លាំងណាស់ និងទទួលបានការកោតសរសើរពីសម្រស់ដ៏ស្រស់ស្អាតមិនចេះចាស់របស់នាង ទោះបីបច្ចុប្បន្ននេះនាងមានវ័យ៤១ឆ្នាំហើយក៏ដោយ។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញ អ្នកផាត់មុខដ៏ល្បីឈ្មោះម្នាក់ បានចេញមុខបង្ហោះឃ្លីបវីដេអូ ខណៈពេលដែល Aum កំពុងតែតុបតែងខ្លួន ហើយថែមទាំងបង្ហាញឲ្យឃើញមុខមាត់យ៉ាងច្បាស់ៗ ពីសម្រស់របស់នាង មុនពេលផាត់ម្សៅ មើលទៅសាច់មុខពិតជារលោងស្អាតខ្លាំងណាស់ នរណាឃើញក៏លាន់មាត់គ្រប់គ្នាដែរ។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ពិតជាពូកែថែរក្សាសម្រស់ សមជាតារាស្រីសាច់ចាំដូចគេថាមិនខុសមែន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី