ស្មានតែគូស្នេហ៍ទើបតែស្រលាញ់គ្នាមានណាកូនពីរហើយ! Gubgib-Be ជាប់លៀងកណ្ដាលរាត្រីខាងស្រីថាកុំចង់អូសក្រឡាយកកូន….!​ មានរូបភាព

ទោះបីជាស្ថិតក្នុងឋានៈគូស្នេហ៍កូនពីរហើយក៏ដោយ តែភាពផ្អែមល្ហែមរបស់សា្វមីភរិយាគូនេះ អាចនិយាយបានថារោងចក្រស្ករសក៏សុំចាញ់ដែរសម្រាប់គូ Gubgib-Be 

ជាពិសេសរូបភាពជាក់ស្ដែងរបស់ Gubgib ហើយនិង Be បាននាំមកផុសលើបណ្ដាញសង្គម​ Instagram ក្រោយពីមានឪកាសរលាស់ខ្លួនពីកូនទាំងពីរ ដើម្បីមកបំពេញក្ដីសុខឲ្យជីវិតស្នេហាតែពីរនាក់តាមភាសាប្ដីប្រពន្ធ។ ក្រៅពីហ្វេនៗបានឃើញឈុតគួឲ្យស្រលាញ់ៗហើយ នៅមានភាពរ៉ូមែនទិចក្នុងស្រមោលរាត្រីយ៉ាងផ្អែមល្ហែមរបស់អ្ន​កទាំងពីរទៀតផង

តែមើលទៅខាងអ្នកម៉ាក់នៅមានសរសេរឃ្លាដែលបង្កប់នូវអត្ថន័យអាចទាក់ទងនិងទាយាទទីបីដែលថា “Date night មិនទាន់ទេអ្នកទី 3 ត្រូវសម្រាកសិនចា!!! #កុំសង្ឃឹម#មានក្ដីសុខណាស់យប់នេះ#សើចជាមួយគ្នាមិនឈប់សោះ”

អត្ថបទដោយ : នីត្តា