អីយ៉ា! ខួបអាពាហ៍ពិពាហ៍ នៅ សូនីតា និងស្វាមី ឆ្នាំនេះ រៀបចំសាមញ្ញ តែមានក្ដីសុខណាស់!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលអ្នកនាង នៅ សូនីតា សម្រាលបានកូនប្រុសដំបូងម្នាក់មក ជីវិតគ្រួសាររបស់អ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយជារឿយៗអ្នកនាងតែងតែបង្ហោះសាររូបភាពផ្អែមល្ហែមជាមួយនិងស្វាមី ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនគ្រប់ៗគ្នាទៀតផង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះអ្នកនាង បានបង្ហាញទិដ្ឋភាព នៅក្នុងការរៀបចំធ្វើខួបអាពាហ៍ពិពាហ៍ គម្រប់ ២ឆ្នាំ ដែលអ្នកនាងនិងស្វាមីបានចាប់ដៃគ្នាជាប្ដីប្រពន្ធ ដែលក្នុងនោះថ្វីត្បិតតែកម្មវិធីរៀបចំរៀងសាមញ្ញបន្ដិចក៏ពិតមែន តែអ្នកនាងនិងស្វាមីមើលទៅហាក់បីដូចជាមានក្ដីសុខខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ​ តាមរយៈរូបភាពនេះមហាជននិងហ្វេនៗជាច្រើន ក៏បាននាំគ្នាជូនពរអ្នកនាង និងស្វាមី ឲ្យកាន់តែស្រលាញ់គ្នាខ្លាំងបែបនេះជារៀងរហូតថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី