ការតាំងចិត្តខ្ពស់មែនទែនសម្រាប់លោកប៉ា Matthew ព្រោះខណៈពេលសាម៉ីខ្លួនមានឪកាសកាន់ដៃភរិយាស្អាត Lydia ចូលរួមក្នុងកម្មវិធី HUAWEI Seamless AI Life | HUAWEI Watch Fit ក៏នៅតែមិនភ្លេចដល់រឿងកេសរឿងអង្វរប្រពន្ធចង់បានកូនទី 3ដែរ
រឿងផែនការណ៍អង្វរអ្នកម៉ាក់តើដើរដល់ណាហើយ?
Lydia – “ផែនការណ៍កេស(សើច) គ្រប់ពេល ក្ដិចដៃក្ដិចជើងកេសឥតល្ហែរ”
Matthew – “ផែនការណ៍នៅតែដើរទៅមុខ គោលដៅយើងត្រូវតែទៅឲ្យដល់”
ស្វាមីអង្វរយ៉ាងនេះហើយមិនចិត្តទន់ខ្លះទេឬ?
Lydia – “ពីរនាក់គ្រប់គ្រាន់ (សើច) គឺនៅពេលទៅណាមកណាគ្រប់គ្នានិយាយតែរឿងនេះ ដូូចជារងសម្ពាធចឹង”
បែបនេះតើយើងត្រូមានគំនិតអ្វីពិសេសជួយឲ្យភរិយាចិត្តទន់ដែរទេ?
Matthew – “អរ….មិនមានទេបាត គឺគិតថាប្រើអ្វីដែលយើងទាត់ជំនាញនិងហើយ វាគឺជា…..គ្មានអីទេបាតជាធម្មតាយើងគ្រាន់តែស្រលាញ់គ្នា មានកូនពីរនាក់ យើងចុះសម្រុងគ្នាល្អ”
Lydia – “ពីរនាក់គ្រប់គ្រាន់ហើយ ហើយនេះក៏ក្ដិចដៃរហូតតែម្ដង (សើច)
Matthew – “រឿងនេះតាមពិតទៅ កូនពីរនាក់ក៏សប្បាយណាស់ហើយ រាល់ថ្ងៃនេះយើងមានក្ដីសុខជាមួយគ្នាខ្លាំងណាស់ព្រោះតែបានឃើញការរីកចម្រើនលូតលាស់របស់គាត់ទាំងពីរ តែបើមានមួយទៀតវារឹតតែមានក្ដីសុខជាងនេះ (សើច) យ៉ាងមិញផែនការណ៍ររបស់យើងត្រូវតែទៅមុខ មិនថាមានការយល់ព្រមរួមដៃឬអត់”
គោលដៅរបស់យើងប៉ុន្មានគ្រប់និងមានក្ដីសុខបំផុត?
Matthew – “3នាក់បាត 3នាក់ តែក៏យល់អ្នកម៉ាក់ដែរថាហត់នឿយខ្លាំង ណាត្រូវពពោះណាត្រូវសម្រាលណានៅមានអីផ្សេងៗទៀត យល់ចិត្តគាត់”
Lydia – “តែពេលនេះទៅមិនរួចពិតមែន កូនស្រីទើបតែអាយុបាន 1ខួប ទោះជាយ៉ាងណាពេលនេះគឺ “ទេ” មិនព្រមជាដាច់ខាត”
អ្នកម៉ាក់ប្រកាសយ៉ាងនេះហើយលោកប៉ាដកថយដែរទេ?
Matthew – “ស៊ូៗបន្ដទៀត”
អ្នកនៅជុំវិញខ្លួនផ្ដល់យោបល់យ៉ាងម៉េចខ្លះចំពោះរឿងនេះ?
Matthew – “អ្នកជុំវិញខ្លួនប្រាប់តែពីរនិងបានហើយ ព្រោះបើមានកូនទី3 ភាពនឿយហត់វាកាន់តែបន្ថែមឡើង តែក៏មិនអីីដែរព្រោះវាជារឿងធម្មជាតិ”
Lydia – “តែយើងគ្រប់ហើយតើ ស្រីមួយ ប្រុសមួយ”
សួររ Lydia ខ្លះថា ហេតុអ្វីបានជាសម្រេចចិត្តថាមានតែពីរនាក់គ្រប់គ្រាន់?
Lydia – “ហត់ចា ហត់ខ្លាំងណាស់ ទៅលែងរួចហើយ មួយវិញទៀតទម្រាំតែស្ដាររាងកាយឲ្យត្រលបប់ដូចដើមវិញបានពិបាកខ្លាំងណាស់”ឮ
អត្ថបទដោយ : នីត្តា