មិនត្រឹមស្អាតសម្រស់នោះទេ! ងាកទៅមើលផ្ទះថ្មី Chippy រៀបចំឡើងមានរបៀបស្អាតណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះនាង Chippy Sirin ដែលបច្ចុប្បន្ននេះ នាងកំពុងតែសាងភាពល្បីល្បាញ និងធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងនោះតែម្ដង។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំង ជាមួយនិងការបង្ហាញទិដ្ឋិភាពនៅក្នុងផ្ទះថ្មីរបស់នាង ដោយមានការរៀបចំ តាមបែបទំនើបទាន់សម័យ  មានគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ល្អៗ ហើយចំពោះ បន្ទប់គេង និងបន្ទប់ទឹក ក៏មិនអន់ប៉ុន្មានដែរ​ ដោយមានការរៀបចំជាមួយនឹងសម្ភារៈប្រើប្រាស់ទំនើបៗដូចៗគ្នា ដែលអាចផ្ដល់ភាពងាយស្រួល និងមានផាសុកភាពគួរឲ្យចង់រស់នៅខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ហើយថែមទាំងពូកែរៀបចំផ្ទះ មើលទៅពិតជាស្អាតនិងគួរឲ្យចង់រស់នៅខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី