Chippee គ្រាន់តែស្លៀកឈុតមួយនេះត្រូវអ្នកបណ្ដាញសង្គមសង្ស័យថាពោះធំហើយថែមទាំងនិយាយថានាង…..! មានរូបភាព

ជានារីសាច់ក្រអូបម្នាក់ទៀតនៅក្នុងវិស័យសិល្បៈសម្រាប់កញ្ញា Chippee ក្រោយពីទំនេរខ្លួនមួយមកកាន់តែស្រស់ស្អាតស៊ិចស៊ីមានរូបស្អាតៗផុុសឲ្យឃើញជាញឹកញ៉ាប់ អាចនិយាយបានថាមន្ដស្នេហ៍ខ្លាំង

ជាក់ស្ដែង Chippee ក៏ទើបតែចេញមកបង្ហាញផ្ទះនៅក្នុងកម្មវិធី Teetaikrua ឲ្យហ្វេនៗបានឃើញគ្រប់មុំក្នុងផ្ទះ ព្រមទាំងកូនស្រីដែលគួឲ្យស្រលាញ់ដែលជាកូនធម៌ ដែលសាម៉ីខ្លួនបានប្រាប់ថាពេលនេះមានកូនធម៌ដល់ទៅពីនាក់ហើយ ដោយម្នាក់ដែលទើបនិងនាំចូលក្នុងកម្មវិធីគឺអូន Sarang ដែលជាកូនស្រីរបស់បងស្រី​Maeya ហើយម្នាក់ទៀតជាកូនប្រុសជាកូនស្រី​បងMaeyaដូចគ្នា ព្រោះតែឃើញហើយមាននិស័យទើបសុំធ្វើជាកូនធម៌

តែការចាប់អារម្មណ៍និងផ្ទះដូចជាមិនសូ​វមានប៉ុន្មានទេ បែរទៅជាម្នាក់ៗចាប់អារម្មណ៍រឿងរូបរាងនាងទៅវិញ រហូតដល់ចូលទៅ Comment ថាម៉ាប់ជាងមុខតើមែនទេ ដូចជាមានសាច់មានឈាមជាងមុន គ្រប់គ្នាក៏និយាយថាអាចមកពីឈុតក៏ថាបាន ហើយនៅមានអ្នកខ្លះទៀតនិិយាយខ្លាំងៗថា មិនធ្វើការ ប្រហែលជាប្រលែងខ្លួនប្រលែងប្រាណតិចទៅ មានទាំងចោទថាដូចជាមនុស្សពពោះមានកូន

ពាក្យទាំងអស់​នេះធ្វើឲ្យអ្នកគាំទ្រនាងមួយផ្នែកទៀតចេញមកតតាំងជំនួសឆ្លើយតបវិញថា មិនគួមករិះគន់រូបរាងមុខមាត់របស់អ្នកដទៃទេ មិនថាម្នាក់នោះជាតារាឬមិនមែនក៏ដោយមិនត្រូវមកមើលងាយរិះគន់រូបរាងមុខមាត់គេទេ ដោយអ្នកផ្សេងទៀតគេយល់ឃើញថាអាចជាមកពីថ្នាំព្យាបាលរោគសោកសៅ អ្នកគ្មានសីលធម៌សោះដូចពួកមនុស្សមាត់ឆ្កែចឹង គួតែមើលពីលទ្ធផលការងាររបស់នាងបានត្រូវ

អត្ថបទដោយ : នីត្តា