កប់ណាស់! ខួបស្នេហា៤ឆ្នាំ ជី ដេវីត ទិញចិញ្ចៀនពេជ្រជូនកញ្ញា​ ទេព បូព្រឹក្ស តម្លៃរហូតដល់…..!(មានវីដេអូ)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការច្រណែនយ៉ាងខ្លាំងថែមទៀតផង។

ជាក់ស្ដែងដូចកាលពីយប់មិញនេះ ជាថ្ងៃខួបស្នេហារយៈពេល៤ឆ្នាំ ដែលអ្នកទាំងពីរបានចាប់ដៃគ្នាកសាងស្នេហាមួយនេះឡើង ហើយក្នុងនោះគ្រប់គ្នាបានឃើញលោក ជី ដេវីត បានរៀបចំកម្មវិធី និងជូនកាដូជាចិញ្ចៀនពេជ្រមួយវង់ទៅកញ្ញា ទេព បូព្រឹក្ស ដែលមានតម្លៃរហូតដល់ ២៧០០០ដុល្លារឯណោះ។

ក្នុងនោះផងដែរ លោក ជី ដេវីត ក៏បានរៀបរាប់សារដ៏មានន័យដែរថា «Happy anniversary 4years នាំទីបួននេះបងសុំភ្ជាប់និស្ស័យដោយជញ្ជៀននេះជាសក្សី ដោយសេចក្តីស្រលាញ់សូមអោយបំណងប្រាថ្នារបស់ពួកយើងឆាប់បានសម្រេច សូមអោយចិញ្ចៀនរៀបការធំជាងនេះ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបានជូនពរឲ្យអ្នកទាំងពីរកាន់តែស្រលាញ់គ្នាផ្អែមល្ហែមបែបនេះ និងឆាប់រកឃើញថ្ងៃពិសេសទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី