អូហូ! អ្នកមេម៉ាយ Aff Taksaorn ទៅសមុទ្រលើកនេះ លេងឈុតចំរុះពណ៌ទាក់ទាញណាស់!(មានរូបភាព)

ជាការពិតណាស ក្រោយពេលដែលតារាសម្ដែងថៃស្រីអ្នកនាង Aff Taksaorn វិលចូលសិល្បៈវិញ អ្នកនាងនៅតែអាចទាញយកប្រជាប្រិយភាព ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាសមត្ថភាពនិងរូបសម្រស់ ទោះបីបច្ចុប្បន្ននេះអ្នកនាងមានវ័យជិត៤០ឆ្នាំហើយក៏ពិតមែន។

ជាក់ស្ដែងថ្មីៗនេះអ្នកនាង បានធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ នៅពេលគ្រប់គ្នាបានឃើញអ្នកនាង បង្ហោះរូបភាពក្នុងដំណើរកំសាន្តទៅកាន់តំបន់មាត់សមុទ្រ ជាមួយរ៉ូបចម្រុះពណ៌ និងលេងស្ទាយ៍លើករ៉ូបឡើងបញ្ចេញសាច់ភ្លៅដ៏សខ្ចី ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយបើកភ្នែកធំៗមើលគ្រប់គ្នាតែម្ដង។

តាមរយៈរូបភាពនេះ មហាជនជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ទោះបីជាតុបតែងខ្លួនក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏មើលទៅស្រស់ស្អាត និងទាក់ទាញខ្លាំងផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី