ឈរលំដាប់លេខ1 ខាងស៊ិចស៊ីក្នុងចំណោមតារាស្រីដទៃទៀតសម្រាប់ Ice Apissada ព្រោះតែភាពស៊ិចស៊ីដែល Ice តែងតែនាំមកឲ្យហ្វេនៗបានឃើញជាញឹកញ៉ាប់និងទោះជាមើលប៉ុន្មានដងក៏មិនធុញដែរ ហើយពេលនេះរឹតតែពិសេសព្រោះនាងនៅទំនេរគ្មានម្ចាស់ចិត្តទេ ទើប Ice ប្រលែងភាពស៊ិចស៊ីរបស់នាងដោយមិនក្រែងចិត្តអ្នកណា
ចំពោះដំណើរកំសាន្ដថ្មីៗនេះ Ice បានវេចកាបូបទៅលេងសមុទ្រនៅភូកេត ទើបការដើរលេងលើកនេះមានទាំងរូបថត មានទាំងវីឌីអូ ដូចជាវីឌីអូដែលនាងកំពុងតែជិះស្គីលើទឹកចឹង បញ្ចេញស្ទាយនៅលើរលកទឹក ដែលមើលទៅដូចជាគ្រប់គ្នាចាប់អារម្មណ៍លើឈុតដែលនាងស្លៀកច្រើនជាង ស្រួលមិនស្រួលប្រហែលជាមានអ្នកភ្លេចមើលមុខនាងក៏ថាបាន
ឬរូបដែល Ice ស្លៀកពណ៌ត្រួយចេក ទាំងឈរទាំងអង្គុយស៊ិចស៊ីមិនធម្មតាទេ ព្រោះតែទាំងចំហៀងនិងពីក្រោយគឺថាបាំងតិចណាស់ មិនមែនតែភាពស៊ិចស៊ីទេសូម្បីតែការលេងស្គីរបស់នាងក៏មិនធម្មតាដែរ
អត្ថបទដោយ : នីត្តា