តោះមកមើលថ្ងៃខួ​បកំណើតរបស់ Janie មានអ្វីពិសេសខ្លះ តែអ្វីដែរសំខាន់ពេលនាងពកូនដូចជា…..! មានវីឌីអូ

ក្រុមស្រីស្អាតជួបជុំគ្នាទៀតហើយ លើកនេះមកគ្រប់គ្នាគ្មានខ្វះអ្នកណាម្នាក់ឡើង ហើយការជួបគ្នាលើកនេះគឺជាពេលដែលត្រូវជប់លៀងខួបកំណើតឲ្យ Janie មុនថ្ងៃនិងឯង ដោយឆ្នាំនេះអាយុ 39ឆ្នាំហើយ

តែឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗត្រង់ថាត្រូវណាត់ឲ្យលឿនជាងមុនព្រោះតែកូន​ស្រីរបស់ Janie ឆាប់គេងដូច្នេះហើយអ្នកម៉ាក់និងអ៊ុំៗសុំឲ្យលឿនតិច តែអ្វីដែលមិនផ្លាស់ប្រែគឺភាពសាមញ្ញរប​ស់ក្រុមនាងជាពិសេសក្ដីស្រលាញ់ផងដែរ បរិយាកាសនៃអាហារពេលល្ងាចប្រព្រឹត្តទៅបែបងាយៗតែគ្រប់គ្រប់គ្នាមានក្ដីសុខណាស់

ស្របពេលលើកនំខេកមកផ្លុំនៅកណ្ដាលហាងអាហារជប៉ុន Janie ជាម្ចាស់ខួបបានអោបកូនស្រីមកជាមួយផងដែរ រួមជាមួយន​ិងភាពគួឲ្យស្រលាញ់របស់ស្វាមីនាង ក្នុងកំឡុងពេលដែលភរិយាកំពុងតែសប្បាយរីករាយជាមួយមិត្តភ័ក្ដ ទើបស្វាមីនាងត្រូវនៅមើលកូនក្បែរៗ ថ្ងៃខួបកំណើតលើកនេះពិតជាកក់ក្ដៅខ្លាំងណាស់

អត្ថបទដោយ : នីត្តា