Rangsit ដួលផ្ងារពោះព្រោះតែឃើញថ្លៃចំណាយប្រពន្ធក្រោយសម្រាលថ្លៃពេក! មានវីឌីអូ

Rangsit និង Mango តារាបង្ហាញម៉ូតកូរ៉េ ក្រោយពីសម្រាលកូនប្រុសហើយនៅឯប្រទេសកូរ៉េត្រូវចូលទៅសម្រាកនៅក្នុងមជ្ឈមណ្ឌលស្ដារនីតិសម្បទាបន្ទាប់ពីសម្រាលហើយ កន្លែងស្នាក់នៅល្អមានការមើលថែល្អ អាហារឆ្ងាញ់ៗ ដូចនៅសណ្ឋាគារចឹង

លោក Rangsit និង Mango បានចូលទៅស្នាក់នៅទីនោះចំនួន 14ថ្ងៃ សម្រាប់អ្នកម្ដាយទៅកូរ៉េដែលទើបសម្រាលហើយបា​5 ថ្ងៃមុននិងត្រលប់ទៅនៅផ្ទះខ្លួនវិញ ទស្សនាកន្លែងស្នាក់នៅនិងហើយគឺពិតជាគួឲ្យចង់រស់នៅខ្លាំងណាស់ មុននិងភរិយាបង្ហាញពីការចំណាយ 4.5 លានវ៉ុន ឬលុយថៃ 1.2សែនបាត គ្រាន់តែឃើញភ្លាមលោក Rangsit ផ្ងារក្រោយតែម្ដងព្រោះតែភ្ញាក់ផ្អើលខ្លាំងពេក

មុននិងត្រលប់ទៅផ្ទះមើលថែកូនជាមួយគ្នាជួយរបស់ពិតខ្លួនឯងទើបដឹងថាហត់ប៉ុណ្ណា ជាក់ស្ដែងខាងភរិយាលោក Rangsit បានផុសសរសើរស្វាមីពីការជួយមើលថែជួយមើលកូនប្រុសយ៉ាងពេញទំហឹង មានទាំងភាសាថៃនិងភាសាកូរ៉េថា “មួយរយៈនេះស្វាមីខ្ញុំជួយខ្ញុំច្រើនណាស់ស្រលាញ់ណាស់ចុបៗ!!”

អត្ថបទដោយ​​ : នីត្តា