មិនទាន់ដល់ថ្ងៃមែន! តែ Janie ត្រូវបានមិត្តភក្តិរៀបចំខួបឲ្យមុនថ្ងៃយ៉ាងសប្បាយរីករាយ!(មានរូបភាព)

ជាការពិតណាស់ សព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Janie កំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយនិងគ្រួសារ ហើយពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែបង្ហោះរូបភាព បង្ហាញពីសកម្មភាពរស់នៅប្រចាំថ្ងៃជាមួយគ្រួសារ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនសឹងតែគ្រប់គ្នាទៀតផង។

ដោយថ្មីៗនេះ ហ្វេនៗជាច្រើននាំគ្នាចាប់អារម្មណ៍ នៅពេលឃើញសកម្មភាពមិត្តភក្ដិជាច្រើនរបស់នាង បាននាំគ្នារៀបចំកម្មវិធីខួបកំណើតឈានចូលវ័យ៣៩ឆ្នាំ មុនថ្ងៃឲ្យនាងធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំងថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ នៅក្នុងកម្មវិធីនោះ ថ្វីត្បិតតែរៀបចំរាងសាមញ្ញបន្ដិចមែន តែនាងពិតជារីករាយ ពិសេសឃើញសកម្មភាពស្វាមីនាងបានយកចិត្តទុកដាក់មើលថែកូនជំនួសនាង ឃើញហើយនរណាក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី