ទីបំផុត Taew Natapohn ក៏ផុសរូបមួយសន្លឹកនេះចាំមើលថាតើអ្នកពូកែរិះគន់មានពាក្យធ្វើទៀត!! មានរូបភាព

អាចនិយាយបានថាទាំងស៊ិចស៊ីទាំងផ្អែមល្ហែមសម្រាប់ដំណើរកំសាន្ដរបស់តារាស្រី Taew Natapohn ដែលបានទៅលេងសមុទ្រព្រមជាមួយនិងក្រុមមិត្តទាំងអស់ ការដើរលេងលើកនេះមិនមែនមានតែភាពស៊ិចស៊ីឈុតហែលទឹករបស់នាងនោះទេនៅមានភាពផ្អែមល្ហែមដែលគ្រប់គ្នាកំពុុងតែចាប់អារម្មណ៍ផងដែរ

តាំងតែពីរូបក្នុង IG story របស់កំលោះដែលជិតខ្លួន​បំផុត លោកហៃសូ Nai បានបញ្ជាក់ថាទៅជាមួយ Taew ដែរ  ហើយមានថតរូប Taew ផុសនៅក្នុង IG story ច្រើនទៀតទោះជាមិនមែនរូបគូតែក៏ស្វីតដែរ ប៉ុន្ដែនៅទីបំផុតក៏បានឃើញ Taew ផុសរូបគូជាមួយនិងហៃសូ Nai ថ្វីត្បិតតែជារូបដំបូងក្នុងការដើរលេងលើកនេះក៏ដោយ តែក៏ជារូបដំបូងដែលនាងផុសជាផ្លូវ​ជាការផងដែរ

After Footer (Active) - damrei Mr1 Zone2

Taew ធ្វើឲ្យសមុទ្រប្ដូររសជាតិអស់ហើយ រូបអ្នកទាំងពីរអង្គុយនៅលើទូកមានអ្នកចុចឡាយច្រើនណាស់ ផ្អែមដល់ថ្នាក់គ្មានអ្វីអាចទប់បានមែន ថែមទាំងសាច់ស្អាតដូចគ្នាទៀត

អត្ថបទដោយ​ : នីត្តា