Taew Natapohn លេងម៉ាចាស់ដៃទាំងស៊ិចស៊ីទាំងផ្ហែមល្ហែមជាមួយគូស្នេហ៍តែបែរជាត្រូវគេរិះគន់ក្នុង Twitter លំដាប់ទី……! មានរូបភាព

Taew Natapohn ក្រោយពីរូបភាពគូដំណើរកំសាន្ដនៅភូកេត ជាមួយហៃសូ Nai ត្រូវបានអ្នកបណ្ដាញសង្គមនិយាយប៉ះពាល់ខ្លាំងរហូតលោតឈ្មោះ #Taew Natapohn នៅក្នុង Twitter

ជារូបដ៏ស្វីតដំបូងបង្អស់របស់ Taew ជាមួយនិងសង្សាថ្មីលោក ហៃសូ Nai  ដោយទាំងសងខាងសុទ្ធបានផុសនៅក្នុង​ IG រៀងខ្លួន។ ឃើញថាខាងស្រីជាអ្នកផុសមុនហើយខាងប្រុសក៏ផុសតាមក្រោយខុលពេលគ្នាតែបន្ទិចប៉ុណ្ណោះ ហើយរូបនេះដែរក៏គួឲ្យស្រលាញ់ មិត្តៗនៅក្នុងវិស័យសិល្បៈចូលមក comment ផ្ញើរូបបេះដូងឲ្យភ្លាមៗ

រូបដែលឃើញថាផ្អែមល្ហែមបានប្រែក្លាយទៅជាមានការរិះគន់ខ្លះៗ ពីអ្នកលេងបណ្ដាញសង្គមដែលបានចូលមកជីកកកាយរឿងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរហូត IG ចង់ក្លាយទៅជាភ្លើង ប៉ុណ្ណឹងនៅមិនគ្រប់គ្រាន់នៅក្នុង Twitter ឃើញឈ្មោះនាងលោក #Taew Natapohn ដល់ថ្នាក់លោតជាប់ថេក Twitter ថៃតែម្ដង អាចនិយាយបានថាកំពុងតែក្ដៅខ្លាំងឆេះដូចជាភ្លើង តែក៏នៅមានអ្នកគាំទ្រមួយផ្នែកទៀតបានចាប់់ដៃគ្នាចេញមកតតាំងជំនួស Taew ហើយផ្ដល់កំលាំងចិត្តដល់នាងរាប់លាននាក់ទៀត

អត្ថបទដោយ : នីត្តា