មើលស្រីៗស្លៀកឈុតហែលទឹកច្រើនហើយ! ឥលូវតោះទៅមើល James Ma ស្លៀកឈុតលោតទឹកម្ដងវិញមើលអស់ប៉ុន្មានលុយ!! មានរូបភាព

ជាតារាសម្ដែងប្រុសដែលមានមុខមាត់សង្ហារត្រុវចិត្តក្រមុំៗម្នាក់ទៀតសម្រាប់ James Ma ក្រៅពីស្នាដៃនៃការសម្ដែងល្អហើយ ចំពោះភាពសង្ហារមិនចាញ់អ្នកណាទេបេះដូងស្រីរលាយអស់ហើយ

ចំពោះសាច់សម្បុរស្បែកវិញដ៏ល្អណាស់ដែរ ព្រោះតែ James Ma ចូលចិត្តហាត់ប្រាណតែមិនសូវជាបានឃើញបានបង្ហាញប៉ុន្មានទេ។ ជាក់ស្ដែងនៅ 10 សីហា ឆ្នាំ 2020 បានធ្វើឲ្យអ្នកគាំទ្រទប់អារម្មណ៍ទប់សម្លេងម​ិនបាន នៅពេលលោកចេញមកអួតភាពសង្ហាដោះអាវលេងទឹក តែមើលទៅដូចជាអៀនៗព្រោះតែមិនឃើញបង្ហាញសាច់ដុំណែនៗឲ្យឃើញច្បាស់សោះ មិត្តភក្ដ័តារាៗនិងអ្នកគាំទ្រចូលមក comment ថាងាកមុខមកបន្ទិចមក រហូតដល់អ្នកជំនួយការផ្ទាល់ខ្លួនបានរៀបចំបង្ហាញឲ្យឃើញចំៗតាមពាក្យសុំ

មិនមែនត្រឹមតែសាច់ដុំធំៗទេមកទាំងស៊ិចផេកណែនៗទៀតផងនៅកណ្ដាលអាងហែលទឹកមើលទៅដូចជាត្រជាក់តែមិនអាចធ្វើឲ្យបេះដូងអ្នកគាំទ្រត្រជាក់បានសោះ ព្រោះតែគ្រប់គ្នាសុទ្ធប្រាប់ថាឃើញហើយធ្វើឲ្យបេះដូងញ៉ាប់ញ័រ

អត្ថបតដោយ : នីត្តា