បែកសង្សារ៤ខែ Taew បង្ហោះរូបភាពជាមួយសង្សារថ្មីជាសេដ្ឋីក្នុងដំណើរកំសាន្តយ៉ាងផ្អែមល្ហែម!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងស្រី Taew Natapohn ទម្លាយទំនាក់ទំនងស្នេហាថ្មីជាមួយនិងសេដ្ឋីវ័យក្មេងក៏ពិតមែន តែកន្លងមកគ្រប់ពុំសូវដែលឃើញនាងបង្ហោះរូបភាពជាផ្លូវការលក្ខណៈគូនៅឡើយនោះទេ។

ជាក់ស្ដែងទើបតែថ្មីៗនេះ ខណៈនាងទៅលេងកំសាន្តនៅឯតំបន់មាត់សមុទ្រជាមួយមិត្តភក្ដិ និងក៏បានទម្លាយរូបភាពគូ ជាមួយនិងមិត្តប្រុស និងអមជាមួយនិងឈុតសម្លៀកបំពាក់បែបសុិចសុី ឃើញហើយពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងពេញចិត្តចំពោះការបង្ហោះរូបភាពជាមួយគូស្នេហ៍នាងលើកនេះខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី