ផ្អែមល្ហែមណាស់! ខួបអាពាហ៍ពិពាហ៍៤ឆ្នាំ Noey ត្រូវស្វាមីរៀបចំកម្មវិធីជូនឡើងរ៉ូមែនទិច!(មានរូបភាព)

ជាការពិតណាស់ បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Noey Chotika កំពុងតែរស់នៅយ៉ាងមានក្ដីសុខជាមួយនិងគ្រួសារ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍និងសកម្មភាពរស់នៅក្នុងគ្រួសារនាងជាខ្លាំងទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Noey បានបង្ហាញអារម្មណ៍រំភើប នៅពេលឃើញស្វាមីជាស្រលាញ់របស់ខ្លួន រៀបចំកម្មវិធីអបអរខួបគម្រប់៤ឆ្នាំនៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដែលកម្មវិធីរៀបចំឡើងយ៉ាងរ៉ូមែនទិចខ្លាំងតែម្ដង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្តជំនួយ Noey ដែលមានស្វាមីល្អបែបនេះ ហើយគ្រប់គ្នាក៏បានជូនពរនាងនិងស្វាមីក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៤ឆ្នាំនេះជាច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី