ឡូយមែន! ឆាយ វីរៈយុទ្ធ ចេញចម្រៀងអបអរភ្ជុំបិណ្ឌមានឡាយចង្វាក់រ៉េបទៀត!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្វីត្បិតតែលោក ឆាយ វីរៈយុទ្ធ សព្វថ្ងៃរៀបការកសាងគ្រួសារ និងមានកូនម្នាក់ហើយក៏ពិតមែន តែលោកនៅតែមានឈ្មោះបោះសម្លេងខ្លាំងក្នុងវិស័យសិល្បៈដដែល ហើយគ្រប់បទចម្រៀងលោកភាគច្រើនសុទ្ធតែទទួលបានការគាំទ្រខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍លើបទចម្រៀងថ្មីមួយរបស់លោក ដែលមានចំណងជើងថា «ភ្ជុំបិណ្ឌសម័យកូវីដ» សម្រាប់អបអរក្នុងពិធីបុណ្យភ្ជុំបិណ្ឌយើងនេះ ដែលបទនេះស្ដាប់ទៅពិតជាមានអត្ថន័យ ហើយថែមទាំងមានឡាយចង្វាក់រ៉េប គួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង។

មិនត្រឹមតែប៉ុនណោះ​ តាមរយៈបទថ្មីនេះ គ្រាន់តែហ្វេនៗបានស្ដាប់ភ្លាម នរណាក៏ពោលពាក្យសរសើរ ថាលឺហើយពិតជាចង់រាំខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី