ដឹងអត់? ទោះមិនសូវជួបគ្នា Mik Thongraya តែងតែបង្ហាញក្ដីស្រលាញ់បែបនេះទៅកាន់គូស្នេហ៍គ្រប់ពេល!

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសរូបសង្ហាលោក Mik Thongraya និងតារាសម្តែងស្រី Bow Maylada មិនសូវមានពេលជួបគ្នាក៏ពិតមែន អ្នកទាំងពីរតែងតែធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តតាមរយៈបណ្ដាញសង្គមផងដែរ។

មិនត្រឹមតែប៉ុនណោះ កាលពីពេលថ្មីៗនេះ Mik បានសារភាពថាពេលខ្លះលោកពិតជានឹក Bow ខ្លាំងណាស់ ដូច្នេះហើយ នៅពេល Bow បង្ហោះរូបភាពនៅលើអ៊ីនស្តាក្រាម លោកតែងតែចូលទៅបញ្ចេញមតិឆ្លើយឆ្លងផ្អែមល្ហែមទៅកាន់នាងផងដែរ។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែសព្វថ្ងៃនេះ Mik និង Bow រវល់នឹងការងាររៀងៗខ្លួនក៏ពិតមែន តែពេលទំនេរម្ដងៗ អ្នកទាំងពីរតែងតែឆ្លៀតជួបគ្នា និងបង្ហោះរូបភាពផ្អែមល្ហែមឲ្យហ្វេនៗបានឃើញគ្រប់គ្នា៕

អត្ថបទដោយ៖ស៊ីវលី