បើមិនប្រាប់មិនដឹងនោះទេថា តារាចម្រៀង អឿន ស្រីមុំ មានអាយុជាង៤០ឆ្នាំហើយ!

ជាការពិតណាស់ អឿន ស្រីមុំ គឺជាតារាចម្រៀងសម្លេងរដឺនម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង​ កាលពីជាង១០ឆ្នាំមុន ហើយថ្វីត្បិតតែសព្វថ្ងៃនេះ នាងមិនសូវបង្ហាញវត្តមានក្នុងសិល្បៈដូចមុន ក៏មហាជនជាច្រើននៅតែចាប់អារម្មណ៍នាងផងដែរ។

យ៉ាងណាមិញ បើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់របស់តារាស្រីរូបនេះវិញ សព្វថ្ងៃនេះនាងមានវ័យ៤៣ឆ្នាំហើយ តែរូបសម្រស់នៅតែស្រស់ស្អាត និងក្មេងជាងវ​័យដដែល នរណាឃើញក៏លាន់មាត់សរសើរ និងមិនជឿថានាងមានអាយុច្រើនបែបនេះដែរ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ អឿន ស្រីមុំ មិនទាន់បង្ហើបពីទំនាក់ទំនងស្នេហាថ្មីនោះទេ ខណៈកន្លងចេះតែខកចិត្តរឿងស្នេហាផ្ទួនៗ៕ តោះ! ទៅទស្សនារូបសម្រស់ អឿន ស្រីមុំ ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី