តារាថៃ Pan Surakiat ត្រូវប៉ុស្ដិ៍លេខ៧ ប្រកាសបញ្ចប់កិច្ចសន្យា ក្រោយជិះឡានបុកគេមិនដោះស្រាយអាង……

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសរូបសង្ហាលោក Pan Surakiat ត្រូវបានប៉ុស្ដិ៍លេង៧ថៃ បញ្ចប់កិច្ចសន្យាភ្លាមៗ ក្រោយពេលលោកជិះឡានបុកគេតាំងខ្លួនឯងស្ថិតក្នុងស្ថានភាពស្រវឹង ហើយថែមមិនចុះដោះស្រាយអាងខ្នងឪពុកជាឧត្តមសេនិយ៍ ដែលនាងផ្ទុយនិងច្បាប់ក្រុមហ៊ុនតែម្ដង។

យ៉ាងណាមិញ ក្រោយពេលរឿងនេះកើតឡើងមិនបានប៉ុន្មាន តារាប្រុសរូបនេះ ក៏បានដឹងកំហុសរបស់ខ្លួន និងបានបង្ហោះសារសុំទោសទៅកាន់អ្នកគាំទ្រ ក៏ដូចជាប៉ុស្ដិ៍លេខ៧ ដែលជាទ្រនុំរបស់ខ្លួនផងដែរ។

យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានបញ្ជាក់ដែរថា ពេលនេះលោកកំពុងតែស្ថិតក្នុងបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង ហើយលោកក៏គ្មានពាក្យអ្វីក្រៅពីពាក្យថាសុំការអធ្យាស្រ័យពីអ្នកទាំងអស់គ្នាដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី