Boy Pakorn បញ្ជាក់យ៉ាងច្បាស់ថាមិនមែនជាតារាប្រុសរួសរាយរាក់ទាក់នាំស្រីចូល…..! មានរូបភាព

ក្រោយពីទំពរ័ Jemoy 108 ចេញមកនិយាយរឿងររ៉ាវដែលមាននារីជាអ្នកសិក្សាម្នាក់ ផុស story នៅក្នុងផ្ទះមួយខ្នង ដោយតាមការសង្កេតនៅក្នុងរូបនោះដូចជាផ្ទះរបស់តារាប្រុសរួសរាយរាក់ទាក់មែនទែន ហើយបុរសរួសរាយរាក់ទាក់នេះឧស្សាហ៍ផុសរូបផ្ទះទៀតផង

ក្រៅពីនេះក៏នៅមានចចាមរ៉ាមបន្ដទៀតថា មានអ្ន​កឃើញតារាប្រុសរួសរាយរាក់និងឈចាំជូនស្រីឡើងតាក់ស៊ី កន្លងផុតទៅមិនប៉ុន្មានថ្ងៃក៏ទៅបណ្ដើរស្រីម្នាក់ផ្សេងទៀត ដែលជាអ្នកផុសរូបក្នុងផ្ទះរបស់តារាប្រុសម្នាក់និង  រឿងនេះបានធ្វើឲ្យកើតការទស្សទាយជាច្រើនថាតើតារាប្រុសម្នាក់និងជាអ្នកណាហើយក្នុងចំណោមនោះក៏មានឈ្មោះរបស់ Boy Pakorn ផងដែរព្រោះទើបតែសាងសង់ផ្ទះរួច

ជាក់ស្ដែងនៅថ្ងៃទី 13 សីហា 2020 បានមានឪកាសបានជួបជាមូយនិង Boy Pakorn ទើបធ្វើការសម្ភាសន៍ទាក់ទងទៅនិងប្រធានបទខាងលើជីកឬសជីកគល់ថា

មានឃើញពាក្យចចាមរ៉ាម “តារាប្រុសរួសរាយរាក់ទាក់” នាំនារីអ្នកសិក្សាចូលផ្ទះឬនៅ?

“ឃើញហើយបាត ឃើញពីទំព័រតាំងតែថ្ងៃដំបូងហើយ ព្រោះថាមានប្អូនដែលស្គាល់គ្នាបានផ្ញើរមកឲ្យមើល ខ្ញុំបានឃើញហើយ ខ្ញុំបានអានទៅក្នុង comment ដែលមានអ្នកទាយថាជាខ្ញុំច្រើនដូចគ្នា ខ្ញុំយល់ពីការទាយរបស់ពួកគាត់ព្រោះអីលក្ខណៈទាំងអស់គឺស្រដៀងនិងខ្ញុំដូចជារួសរាយរាក់ទាក់ហើយផុសរូបផ្ទះញឹកញ៉ាប់ តែប៉ុណ្ណឹងខ្ញុំដឹងតែប៉ុណ្ណឹង តែបើសួរថាជាខ្ញុំដែរទេ ខ្ញុំក៏មកអង្គុយគិតថាបើមានដូចនាំសង្សាឬអ្នកដែលកំពុងនិយាយគ្នាម​កផ្ទះស្អីនិងគឺគ្មានទេ តែមកអង្គុយគិតបន្ដថាអាចជាមានហេតុការណ៍ណាមួយដែលធ្វើឲ្យមានការយល់ច្រលំអីក៏គ្មានដែរ”

បញ្ជាក់ថាមិនមែនយើងប្រាកដណាស់?

“គិតថាមិនមែនទេ ដោយខ្ញុំខ្លួនឯងក៏មិនបាននាំអ្នកណាចូលផ្ទះ”

ហើយមានធ្លាប់ជូនអ្នកណាឡើងតាក់ស៊ីដែលទេ?

“មិនមានទេ ឈប់សិន….ខ្ញុំសុំរកនឹកសិន បើសិនជាមានអាចជាមិត្តភ័ក្ដតែពេលនេះរកនឹកយ៉ាងណាក៏មិនមានដែរ មិនគួមាន មានន័យថា…គឺអត់មាន100ភាគរយ”

អត្ថបទដោយ : នីត្តា