មកដល់ទៀតហើយរូបគូជាប់ៗគ្នា ហើយពាក្យរិះគន់ក៏ជាប់ៗគ្នាដែរ! Taew Natapohn អត់ឈឺក្បាលនិងអ្នករិះគន់សំខាន់រូ៉មែនទិចមានក្ដីសុខ! មានរូបភាព

ស្រែកពេញ IG ផ្អែមជាងនេះរកលែងមានហើយ! តារាសម្ដែងស្រី Taew Natapohn ជួបគ្រប់ការិះគន់ ហើយក៏ផុសគ្រប់ពេលដែរជាមួយនិងលោកហៃសូ Nai ក្រោយពីទៅញុំាអាហារពេលល្ងាចក្នុងកណ្ដាលបរិយាកាសដ៏សែនរ៉ូមែនទិច មុននេះក៏សាម៉ីខ្លួនបានផុស story ផ្ទាល់ខ្លួនជាមួយសង្សាម្ដងរួចមកហើយ

តែជាក់ស្ដែងតារាស្រីស្អាត Taew បានផុសរូបភាពក្នុងបរិយាកាសដ៏ផ្អែមល្ហែមជាមួយនិង ហៃសូ Nai ពីររូបស្វីតមិនចាញ់គ្នា ហើយ Caption មហាផ្អែមទៅទៀត “When will I see you again @pranaip”

គ្រាន់តែឃើញបែបនេះហើយមិត្តភ័ក្ដក្នុងវិស័យសិល្បៈដូចគ្នាបានចូលមក comment ដូចជា “ឃើញប្អូនមានក្ដីសុខក៏ត្រេកអរជាមួយ” , “caption ngaaaaa” , ព្រមទាំងរូបបេះដូងជាច្រើនទៀត “ស្រែកកកកកក” , “អូយយយយយយ” ជាដើម

ខណៈពេលនិងអ្នកបណ្ដាញសង្គមក៏មានចូលមករិះគន់ចំពោះស្នេហាថ្មីរបស់  Taew  ថា “យល់ថាបង Taew ផ្លាស់ប្ដូរទៅមុខលឿន តែមិនយល់ថាហេតុអីបើកបង្ហាញខ្លួនលឿនម្ល៉េស ហើយខ្លាំងទៀត តែក៏ត្រកអរដែលមានក្ដីសុខ នៅតែតាមបងរហូតទៅណាចា” , “បែកគ្នាមួយរយៈធំហើយតែខាងបង Ton នៅមិនទាន់លុបរូបគូជាមួយ Taew នៅឡើយទេ សូម្បីតែរូប Taew ម្នាក់ឯងដែលខ្លួនថតឲ្យ ប្រហែលជាពិបាកធ្វើចិត្តហ្ន៏ ស្រលាញ់គ្នា 14ឆ្នាំ ទោះជាយ៉ាងណាសូមឲ្យសមបំណងជាមួយនិងថ្មី អ្នកនាង Taew ” ជាដើម

អត្ថបទដោយ : នីត្តា