Chompoo Araya បង្ហាញខ្លួនលើកដំបូងគួឲ្យភ្ញាក់ផ្អើលព្រោះតែក្នុងឋានៈជាអគ្គរដ្ឋទូត Lamborghini ដំបូងគេបង្អស់ក្នុង…..! មានរូបភាព

ទោះបីជាចាប់កាន់អ្វីគឺសុទ្ធតែធ្វើឲ្យមានតំម្លៃទាំងអស់ សម្រាប់កំពូលតារាស្រី Chompoo Araya ជាក់ស្ដែងនាងក៏ត្រូវបានជ្រើសរើសធ្វើជាអគ្គរដ្ឋទូតរថយន្ដម៉ាក់ Lamborghini ថយន្តស្ព័រទំនើបលំដាប់ពិភពលោក ជាតារាដំបូងគេប្រចាំនៅក្នុងប្រទេសថៃ បង្កើតការភ្ញាក់ផ្អើលនិងការពេញចិត្តដល់ហ្វេនៗអ្នកគាំទ្រជាខ្លាំង

ដោយការបើកបង្ហាញខ្លួនក្នុងកម្មវិធីពេលយប់ថ្ងៃ 12 សីហា កន្លងមក Chompoo ដើរបង្ហាញខ្លួនចេញមកនៅលើឆាកយ៉ាងស៊ីវិល័យ សាកសមទៅតាមបែបបទរបស់កម្មវិធីនិងមានអំណាចសមទៅនិងម៉ាករថយន្ដពិតៗ ចំណែកភ្ញៀវដែលអញ្ជើញចូលរួមបានទះដៃអបអរសាទរជាមួយនិងនាង

អ្នកម៉ាក់ពិតជាមិនធ្វើឲ្យហ្វេនៗខកចិត្តមែនហើយទាំងស្អាតទាំងស៊ីវិល័យ បើមិនធ្លាប់ដឹងថាមានកូនហើយទេច្បាស់ណាស់ថាដូចអ្នកមិនទាន់មានគ្រួសារចឹង អេភ្លេចថាស្វាមីរបស់អ្នកម៉ាក់ក៏នៅក្បែរដែរ

អត្ថបទដោយ : នីត្តា