អូហូ! ក្រោយបែកពី Tangmo មួយរយៈ Nick កាន់តែផ្អែមល្ហែមខ្លាំងជាគូស្នេហ៍ថ្មី!(មានរូបភាព)

ជាការពិតណាស់ ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Nick Kunatip ចែកផ្លូវគ្នាជាមួយនិងតារាសម្ដែងស្រី Tangmo មក ធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការសោកស្ដាយយ៉ាងខ្លាំង។

តែយ៉ាងណាមិញ ពេលនេះ Nick ស្រាប់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញលោកបានបង្ហាញមុខគូស្នេហ៍ថ្មីដែលជាតារាស្រីរូបស្រស់ផងដែរ ហើយអ្នកទាំងពីរបានដាក់ Relationship ជាមួយគ្នាក្នុងបណ្ដាញសង្គមទៀតផង។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ Nick ថែមទាំងបង្ហោះរូបភាពស្និតស្នាលជាច្រើនជាមួយគូស្នេហ៍ថ្មី ហើយថែមទាំងឱបថើបគ្នាយ៉ាងផ្អែមល្ហែម ​មើលទៅស្នេហាថ្មីនេះពិតជាល្អូកល្អើននិងគ្នាខ្លាំងណាស់ គ្រាន់តែហ្វេនៗឃើញភ្លាមចាប់អារម្មណ៍ និងច្រណែនយ៉ាងខ្លាំងតែម្ដង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី