Shayfa-Phayu កូនប្រុសតារាល្បីស្រីស្អាត Chompoo Araya ដើរតួជាម៉ូដែលថតម៉ូតដំបូងៗស្ទាយឡូយតែដល់ចុងក្រោយចាប់លែងឈ្នះ! មានរូបភាព

កាន់តែធំចរិកលក្ខណៈកាន់តែបង្ហាញឡើងសម្រាប់ Shayfa-Phayu កូនប្រុសភ្លោះរបស់ Chompoo Araya ដែលអាចនិយាយបានថាកំពុងតែជាសំណព្វរបស់ហ្វេនៗខ្លាំង ព្រោះមិនថាចាប់កាន់អ្វីឬធ្វើអ្វីនោះទេក៏តែងតែមានរឿងគួឲ្យស្រលាញ់ៗតាមភាសាក្មេងៗឲ្យបានឃើញបានញញឹមតាមជានិច្ច

ដូចជាក់ស្ដែង Chompoo ក៏បាននិមិ្មតអ្នកទាំងពីរ ឲ្យស្ថិតនៅក្នុងឈុុតដ៏សង្ហារ ព្រមទាំងធ្វើជាអ្នកថតរូបឲ្យ  Shayfa-Phayu  ក្នុងសកម្មភាពដែលមានម្នាក់អង្គុយហើយម្នាក់ទៀតឈរស្ងៀមៗដូចជាការថតម៉ូដតាមស្ទាយមិនដឹងខ្លួន តែទឹកមុនដែលដាក់អារម្មណ៍ឃើញដូចជាតារាម៉ូដែលអាជីពចឹង ព្រោះតែភាពសង្ហារនិងភាពគួឲ្យស្រលាញ់បានទម្លុះចេញបង្ហាញនៅក្នុង Instagram ឈ្មោះ @chomismaterialgirl

តែមើលទៅរឿងនេះហ្វេនៗ ច្បាស់ជាសើចរឹងថ្គាមមិនខានទេព្រោះតែរូបចុងក្រោយរបស់ Shayfa-Phayu បានប្រែក្លាយមកជាក្មេងកំពូលរពិសដូចដើម នៅពេលដែលអ្ន​កទាំងពីកំពុងតែក្រាបមើលទៅនិងទីធ្លាឥដ្ឋដូចជាកំពុងរកមើលអ្វីម្យ៉ាង រហូតដល់អ្នកគាំទ្របាននិយាយថាគិតទៅរូបដំបូងនិងរូបចុងក្រោយគឺពិតជាមនុស្សពីរនាក់ផ្សេងគ្នាមែន

អត្ថបទដោយ : ន​ីត្តា