Caption ចាក់ដោត!! អតិតមិត្តប្រុស Teaw លោក Ton បានផុសឃ្លាមួយមានន័យយ៉ាងស៊ីជម្រៅថា…..!

អតិតសង្សាយ៉ាងតារាសម្ដែងស្រី Taew បានផ្លាស់ប្ដូរទៅសាងស្នេហាសារថ្មីជាមួយនិងអ្នកមានហៃសូ  Nai រួចរាល់ហើយ នៅឡើយតែ DJ កំលោះ Ton នៅមិនទាន់មានអ្នកព្រោះតែមិនទាន់ប្រញ៉ាប់ក្នុងការសាងស្នេហ៍ថ្មី

ទោះបីជាមុននេះមានអ្នកជួយជម្រុញផ្គូផ្គងឲ្យលោកក្លាយជាសង្សារបស់នារីអ្នកសារពត៌មាន Zenmegka បន្ទាប់ពីបានផុសរូបគូជាមួយគ្ន​ា។ ថ្មីៗនេះកំលោះ Ton ផុសរូបខ្លួនឯងព្រមទាំងមានអមជាមួយ Caption ថា “ការរត់តាមអ្នកណាម្នាក់មិនមែនជាក្ដីស្រលាញ់ទេ….វាគឺជាការរត់ហាត់ប្រាណ:)” 

មនុស្សអីមានមុខមាត់សង្ហារហើយនៅមានអារម្មណ៍ល្អកំប្លែងទៀត រឿងនេះបានធ្វើឲ្យហ្វេនៗអ្នកគាំទ្រពេញចិត្តពេញថ្លើមជាខ្លាំងហើយក៏ចូលមក comment ជាច្រើនហូរហែរដូចជា “ឡូយណាស់, ខ្ញុំនិងរត់តាមបង Ton រាល់ថ្ងៃម៉ង, ចង់ទៅរត់តាមបង Ton ដល់ហើយ ចង់ហាត់ប្រាណ, ហ៊ីយ Caption យើងហាក, បើខ្ញុំរត់តាមបងបានន័យថាស្រលាញ់ចា មិនមែនរត់ហាត់ប្រាណទេ, ម្ចាស់បងចង់ឲ្យខ្ញុំរត់ប៉ុន្មានជុំប្រាប់មកចា, ចូលចិត្ត Caption បុរសសង្ហារ, នៅសុខៗក៏ចង់ចេញទៅរត់ដែរ…..

អត្ថបទដោយ​ : នីត្តា