កប់ណាស់! គ្រាន់តែផ្ទះលំហែ Ann Sirium ធំសឹងតែដូច Resort មួយទៅហើយ!(មានរូបភាព)

ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះតារាសម្ដែងស្រី Ann Sirium មានវ័យរាងជ្រេបន្ដិចក៏ពិតមែន តែនាងនៅតែមានប្រជាប្រិយភាពខ្លាំង ជាពិសេសនោះគឺគ្រប់នៅតែចាប់អារម្មណ៍ពីសមត្ថភាព និងស្នាដៃល្អៗក្នុងសិល្បៈរបស់នាងមិនដែលភ្លេចនោះទេ ជាហេតុធ្វើឲ្យសព្វថ្ងៃនេះនាងទទួលបានជោគជ័យយ៉ាងខ្លាំង។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានបង្ហាញទិដ្ឋិភាពផ្ទះដ៏ធំស្កឹមស្កៃមួយ ដែលមានទីតាំងនៅតាមបណ្ដាខេត្ត ព្រមទាំងមានផ្ទៃដីធំទូលាយ ដែលត្រូវបានតុបតែង ទៅតាមបែបរមណីយដ្ឋាន ព្រមទាំងមានការហ៊ុមព័ទ្ធ ជាមួយនឹងដើមឈើបៃតងស្រស់ជាច្រើនយ៉ាងស្រស់ស្អាត ហើយអ្វីដែលពិសេស ផ្ទះលំហែមួយនេះ មានការរៀបចំជាមួយនឹងគ្រឿងបរិក្ខារជាច្រើន ដូចជាអាងហែលទឹកដ៏ធំ  កន្លែងអង្គុយលេង កន្លែងហាត់ប្រាណ ព្រមទាំងមានទីលានលេងកីឡាដ៏ធំទូលាយទៀតផង។

យ៉ាងណាមិញ នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃនេះ ក៏មានផ្ទះជាច្រើនទៀតរួមបញ្ចូលគ្នា ទុកសម្រាកលំហែកាយ​ និងទុកសម្រាប់ជួលឲ្យភ្ញៀវដែលបានមកលេង ដើម្បីស្នាក់អាស្រ័យផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី