ទីបំផុតបានឃើញ Yaya ទៅបង្អួតសម្រស់នៅសមុទ្រដែលហើយ តែអ្វីដែលសំខាន់មានអ្នកវេចបង្វិចរត់តាមទៅដែរ……! មានវីឌីអូ

ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ NY ក៏មកដល់ នៅពេល Yaya ស្ពាលកាបូបទៅដើរលេងនៅសមុទ្រភូកេតជាមួយមិត្តភក័្ដអ្នករៀន ទៅជាលក្ខណៈក្រុមធំ ហើយអ្នកគាំទ្រចាំមើលថាតើនិងមានវត្ដមាន Nadech ទៅចូលរួមជាមួយមិត្តភ័ក្ដ Yaya  ដែរឬទេ

ហើយនៅទីបំផុត Nadech ក៏បានធ្វើតាមបេះដូងវេចបង្វិចរត់តាម Yaya មា្ចស់បេះដូងដោយបានបង្ហាញវត្ដមាននៅក្នុង story របស់មិត្តភ័ក្ដមានស្រីៗកំពុងតែបើកឡានមកទទួល Nadech ហើយនៅក្នុងវីឌីអូនិងឃើញ ប្រុសស្អាតអង្គុយជិតស្រីស្អាតនៅខាងក្រោយឡាន ពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ ចុះសម្រុងជាមួយមិត្តខាងស្រីបានល្អមែន មានភាពសប្បាយរីករាយ ខ្លាំងណាស់

ក្នុងខណៈដែលមិត្តៗកំពុងតែថតរូបយ៉ាងសប្បាយរីករាយ ក៏ឃើញ Yaya-Nadech លួចញោះគ្នាតែពីរនាក់ គ្រាន់តែការចាប់ផ្ដើមដំណើរកម្សាន្ដសោះធ្វើឲ្យហ្វេនៗស្រែកនៅហើយ ធ្វើហើយជាប់ថេកនៅក្នុង Twitter ភ្លាមៗមានសកម្មភាពផ្អែមល្ហែមណាក៏ដោយប្រលែងចេញមកចា Yaya-Nadech ហ្វេនៗអ្នកគាំទ្រកំពុងចាំមើល

អត្ថបទដោយ : នីត្តា