អូហូធ្លាប់ឃើញតែស្លៀកជិតៗតែដល់ពេល Yaya ស្លៀកស៊ិចស៊ីម្ដងស្អាតប្លែកខ្លាំងពិតជាមិនធ្វើឲ្យហ្វេនៗខកបំណងទេ! មានរូបភាព

Yaya ធ្វើឲ្យទឹកសមុទ្រនៅភូកេតពុះកញ្ជ្រោលខ្លាំងជាមួយនិងឈុតដើរតាមឆ្នេរសមុទ្រទាំងស៊ិចស៊ីទាំងស្អាត ពិតជាអង្រួនបេះដូងអ្នកគាំទ្រទប់លែងជាប់មែនហើយ ហើយជាពិសេសអ្នកម៉ាក់មិនបារម្ភព្រោះតែមានអង្គរក្សការពារផ្ទាល់ខ្លួនដូចជា Nadech ទៅជាមួយតាមមើលថែសុវត្តភាពដល់ភូកេតចា

បង្កើតការភ្ញាល់ផ្អើលជាខ្លាំងដល់ហ្វេនៗអ្នកគាំទ្រនៅពេលដែលស្រីស្អាត  Yaya បង្ហាញខ្លួនបង្អួតសម្រស់ក្នុងឈុតដ៏ស៊ិចស៊ីដែលសាកសមនិងការធ្វើដំណើរកំសាន្ដនៅសមុទ្រជាមួយនិងក្រុមមិត្តភក្ដ័សម័យរៀនជាច្រើន អាចនិយាយបានថាគ្រាន់តែមួយឈុតនេះធ្វើឲ្យទឹកសមុទ្រអាចពុះកញ្រ្ជោលបាន អ្នកគ្រប់គ្នាដែលបានឃើញហើយក៏ដង្ហែរគ្នាចូលមកបង្អាប់ញោះនាងលេងថា មកតិចៗតែផ្អើលខ្លាំង ព្រមៗគ្នាសរសើរដល់ស្បែករូបរាងនាងថាស្រស់ស្អាតពិតមែន

តែដំណើរកំសាន្ដសូមប្រាប់ថាអ្នកម៉ាក់  Yaya អស់ក្ដីបារម្ភព្រោះតែមានកំលោះសង្ហារយ៉ាង Nadech បានដើរតាមមើលថែរឿងសុវត្តិភាពរាបរយហើយចា។ តែមិនដឹងថានិងមានការបង្អាញភាពស៊ិចស៊ីមកទៀតឬអត់ទេព្រោះអីបង Nadech នៅចាំមើលថែរហូតចឹង តែទោះជាយ៉ាងសម្រាប់មួយឈុតនេះពិតជាស្រស់ស្អាតខ្លាំងណាស់ចា

អត្ថបទដោយ : នីត្តា