គូគេនាំសង្សាទៅលេងសមុទ្រតែដល់គូ Weir វិញបែរជានាំសង្សាទៅលេង…….ប្រហែលឆាប់ៗហើយមើលទៅ! មានរូបភាព

ទើបតែនាំគ្នាត្រលប់ពីទៅដើរលេងនៅកោះអណ្ដើក គូរបស់ Weir និងសង្សាស្រីស្អាត Bella ហើយពេលនេះក៏បានវេចបង្វេចនាំគ្នាទៅដើរលេងទៀតហើយ ការដើរលេងលើកនេះពិសេសត្រង់ថាខាងប្រុសនាំទៅលេងផ្ទះនៅឯងខេត្ត Khon Kaen ថែមទាំងមានរូបផ្ញើរឲ្យហ្វេនៗឃើញតាំងពីការចេញដំណើរដំបូង

Weir នាំ Bella នៅដើរលេងនៅកន្លែងផ្សេងៗ ហើយក៏បានថតរូបទុក ចំណែកឯខាង Bella ក៏បានផុសរូបក្នុង IG story ហើយ Weir ក៏បាននាំ Bella ទៅមើលស្រែចំការដែលលោកឪពុកខ្លួនបានដាំ អាចនិយាយបានថាជាផ្ទះចំការបែបសាមញ្ញងាយស្រួល តែអាចធ្វើឲ្យមានស្នាមញញឹមបាន ជាពិសេសត្រង់អ្នកកំលោះប្រាប់ថា “Khon Kaen ផ្ទះខ្ញុំ ជាមួយនិងមនុស្សពិសេសរបស់ខ្ញុំ គ្រាន់តែប៉ុណ្ណឹង…..ក៏គ្រប់គ្រាន់ ស្រស់ស្អាតណាស់តើមែនទេ @bellacampen 555″

ហើយរូបដែលកាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តបំផុតនោះគឺរូប Weir នាំ Bella ទៅរកលោកឪពុកហើយអង្គុយញុំាបុកល្ហុងជុំគ្នា អនាគតកូនប្រសារអង្គុយជិតប៉ាក្មេក ហើយលោកប៉ាគួឲ្យស្រលាញ់ផងដែលពាក់អាវយឺតដែលសរសេរថា “ស្រលាញ់ Weir ខ្លាំងណាស់”

ហើយចំណែក Weir បានសរសេរឃ្លាបរិយាយពីបរិយាកាសក្នុងការទទួលទានអាហារថា

“ក្រុមមនុស្សសំខាន់ រួមគ្នាទទួលទានអាហារដ៏សែនអស្ចារ្យផ្ទះចំការបែបសាមញ្ញងាយស្រួល បុកល្ហុង សម្លការីផ្អែម បាយសំរូប សម្លខ្ទិះ ឡាបត្រី បន្លែស្រស់ BL ឪពុកនិងកូនប្រុស”

អត្ថបទដោយ : នីត្តា