ប្អូនប្រុសរបស់ Golf រងការរិះគន់ខ្លាំងបន្ទាប់ពីចេញមុខទាមទារសិទ្ធក្នុងឋានៈជាឪពុកកូនទាំងដែលខ្លួនពីមុន…….! មានរូបភាព
ក្នុងករណីប្អូនប្រុសរបស់តារារូបសង្ហា Golf គឺ Mike Pirat ចេញមុខមកទាមទារសិទ្ធក្នុងឋានៈជាឪពុកកូនប្រុស ខណៈដែល Sara បានផ្ដាច់ទំនាក់ទំនង ដោយខាង Mike បញ្ចាក់ថាខ្លួនមិនបានជួបកូនតាំងពីខែមីនា ទើបផ្ដឹងទៅតុលាការជុំវិញសិទ្ធជួបនិងចិញ្ចឹមកូន
រហូតបានក្លាយទៅជាប្រធានបទរិះគន់យ៉ាងក្ដៅកគុកនៅលើបណ្ដាញសង្គមពេលនេះ អ្នកខ្លះក៏ប្រាប់ថា គួតែជួបនិយាយគ្នាតាមសម្រួល យ៉ាងណាក៏យល់ដល់កូន តែមួយចំនួនធំទៀតក៏និយាយដោយការយល់ពីអារម្មណ៍ជាម្ដាយយ៉ាង Sara ថា
“មិនដែលចិញ្ចឹមកូន នៅកូនទើបកើតមិនចុះហត្ថលេខាដើរតួជាឪពុក ពេលនេះទើបមកចេញមុនទាមទារសិទ្ធចង់យកកូនទៅចិញ្ចឹមចិត្តសាងធ្វើអ្វីហា” , “តាមពិតទៅបើលោក Mike ទទួលខុសត្រូវតាំងពីដំបូងរឿងវាចប់ហើយ ដូចជានៅSara ពេលនិង រងចាំលោក Mike ចុះហត្ថលេខាឲ្យពេលណា តែចុងក្រោយក៏មិនមកចុះហត្ថលេខា ហើយធ្វើមកទាមទារសិទ្ធជាឪពុកអីណា”, “ហេតុអ្វីមានអារម្មណ៍ថាដូចជាការសម្ដែង មិនឲ្យជួបកូននៅកំឡុងពេលកូវីដ19 រាតត្បាតនៅខណៈពេលឪពុកនៅក្នុងក្រុមប្រយ័ត្នព្រោះជាអ្នកដែលរួមក្រុមធ្វើការជាមួយនិងពួកចិនដូចជាគ្មានអ្វីប្លែកទេ”
“បើចង់យកកូនឆ្ងាយពីម្ដាយគេសូមគិតដល់ពេលការពិនិត្យ DNA ផង” , “ពេលគាត់ពរពោះធ្វើដូចជាមិនចង់ទទួលខុសត្រូវ ដល់ពេលកូនធំគួឲ្យស្រលាញ់បានធ្វើមកចង់ដណ្ដើមយកទៅចិញ្ចឹម ថោកទាបថ” , “លោកឯងមិនជាអ្នកពរពោះ លោកឯងគ្មានថ្ងៃយល់ពីអារម្មណ៍មួយនេះទេចា”, “មកទាមទារអីពេលនេះ ពេលដឹងថាមានផ្ទៃពោះខាងប្រុសមិនទទួលស្គាល់ ដល់ពេលកូនកើតមកគួឲ្យស្រលាញ់ទើបមកទាមទារជាឪពុក ពេលនេះមកអាងសិទ្ធជាឪពុកដើម្បីដណ្ដើមកូនចេញពីម្ដាយមិនត្រឹមត្រូវទេ តាំងតែនៅក្នុងពោះលោកឯងមានទទួលខុសត្រូវស្អីខ្លះទេ បើតាមពត៌មានពេលនិងកំពូលថោកទាបផង អាណិតដល់ Sara ខ្លាំងណាស់ ចាំមើលភាពយុត្តិធម៌របស់តុលាទៅចឹង (មិនចាំបាច់ដ្រាម៉ាទេ មានអារម្មណ៍ថាអ្នកស្រីជាម្ដាយម្នាក់ដែលត្រូវគេបោះបង់ចោលតាំងពីចាប់ផ្ដើមពរពោះរហូតដល់កើត អត់ទ្រាំចិញ្ចឹមម្នាក់ឯងមករហូត គួឲ្យយល់ចិត្តគាត់ខ្លាំងណាស់)”
អត្ថបទដោយ : នីត្តា