ខ្លួនឯងកុំស៊ិចស៊ីពេក! ទឹកសមុទ្រប្ដូររសជាតិអស់ហើយ Nadech ផុសរូបគូជាមួយ Yaya ហើយទាំងផ្អែមល្ហែមទាំង……! មានរូបភាព

ពីមួយថ្ងៃទៅមួយថ្ងៃភាពផ្អែមល្ហែមកាន់តែកើនឡើង សម្រាប់គូរបស់តារាប្រុសស្រីសំណព្វចិត្តហ្វេនយ៉ាង Nadech-Yaya និយាយពីថាផ្អែមតាម IG មិនគ្រប់ផ្អែមតាមសមុទ្របន្ថែមមែនហើយ

ជាក់ស្ដែងស្រីស្អាត Yaya បានលើកក្រុមមិត្តភ័ក្ដសម័យរៀនទៅដើរលេងសមុទ្រនៅភូកេត មានទាំងប្រុសសង្ហារ Nadech តាមទៅដែរចូលរួមគ្រប់សកម្មភាពទាំងលេងទឹក ទាំងជប់លៀង

តែអ្វីដែលកាន់តែធ្វើឲ្យហ្វេនៗ NY ពេញចិត្តពេញថ្លើមនោះគឺនៅពេលដែលក្រុមមិត្តភ័ក្ដថតរូបផុសយ៉ាងសប្បាយរីករាកក៏ឃើញមាន Nadech-Yaya កំពុងតែញោះគ្នាម៉ុងមិញៗ ថែមទាំងឃើញខាង Nadech ផុសរូបគូនៅក្នុង IG គឺជារូបដែលអាចធ្វើឲ្យភ្នែកក្ដៅបាន ព្រោះថាទាំងផ្អែមល្ហែមទាំងស៊ិចស៊ីទាំងសងខាងតែម្ដែងហើយ

អត្ថបទដោយ : នីត្តា