Golf បញ្ចេញប្រតិកម្មនៅពេលប្អូនប្រុសបើកចិត្តនិយាយទាំងទឹកភ្នែកថា……! មានរូបភាព

ក្រោយពីមានការរិះគន់ខ្លាំងចំពោះ Mike ដោយការផ្ដល់បទសម្ភាសន៍បើកចិត្តជាលើកដំបូង ក្រោយពី Sara ផ្ដាច់សិទ្ធជាឪពុកក្នុងការគ្រប់គ្រងកូន ហើយខាងក៏បានអះអាងថាខ្លួនបានចេញថ្លៃចិញ្ចឹមកូនមករហូត តែមិនចង់ចិញ្ចឹមកូនដោយគ្មានការជួបគ្នាព្រមទាំងបញ្ជាក់ពីការចាយវាយចិញ្ចឹមកូន និងបញ្ជាក់ប្រធានបទដែលឲ្យរើរចេញពីខនដូព្រោះចង់ឲ្យនៅជិតសាលារៀន និងចង់ឲ្យមកនិយាយគ្នាតាមសម្រួល

ថ្មីៗនេះ Golf ដែលជាបងប្រុសរបស់លោក Mike បានផុសរូបគូជាមួយនិងប្អូនប្រុសនៅក្នុង IG ក្រោយពីប្អូនប្រុសខ្លួនធ្វើបទសម្ភាសន៍ ព្រមជាមួយនិងឃ្លាថា “We are all here for u!! ខ្ញុំឃើញប្អូនធុញថប់ខ្លាំងនៅពេលឲ្យគាត់នៅម្នាក់​ឯង នៅពេលដែលខ្ញុំឃើញប្អូនខ្ញុំសោកសៅនៅក្នុងសភាពដែលមិនធ្លាប់ឃើញពីមុនមក វាដូចជាជាន់ឈ្លើរបេះដូងមនុស្សដែលឈ្មោះថាបងប្រុសខ្លាំងណាស់ នៅផ្នែកខ្លះដែលខ្ញុំបានឃើញថាគាត់ជាមនុស្សធំជាងមុន មានពេលខ្លះខ្ញុំក៏សរសើរគាត់ថា បើខ្ញុំឈរនៅត្រង់ចំនុចនិង តើខ្ញុំអាចរឹងមុំាដូចគាត់ទេ ពេលខ្លះអ្វីដែលយើងនិយាយក៏ខុស មិននិយាយក៏ខុស….ទុកឲ្យទង្វើដែលយើងធ្វើជាអ្នកកាត់សេចក្ដី…..មនុស្សគ្រប់គ្មានអ្នកណាម្នាក់ឥតខ្ជោះតែយើងជ្រើសរើសនិងកែតម្រូវហើយកែប្រែខ្លួនឯងឲ្យល្អរាល់ថ្ងៃនិងថ្ងៃអនាគត

…..ចង់ប្រាប់ Mike ថា ថ្ងៃនេះប្អូនរឹងមុំាខ្លាំងហើយជាមនុស្សជាងមុនឆ្ងាយណាស់….បងមានមោទនភាពលើប្អូនប្រុសម្នាក់នេះណាស់ ពីថ្ងៃដែលលេងតែ ragnarok…បងគ្មានពាក្យអ្វីនិយាយក្រៅពីក្ដីស្រលាញ់ និងនៅក្បែរៗប្អូនរហូតទៅ

…..I wish i could be there right beside you and give u a big hug!! And say u r a man who really loves ur son and I’m so proud to have u as my younger brother……love u @m1keangelo

ក្រោយពីនិង Golf បានផុសម្ដងទៀតជារូបដែលគួឲ្យស្រលាញ់ជាមួយនិងក្មួយ ព្រមទាំងបរិយាយដល់ក្ដីស្រលាញ់របស់​ Mike ដែលមានដល់កូនប្រុសផងដែរ

អត្ថបទដោយ : នីត្តា