ពាក្យចាស់ថាមិនខុសម៉ាក់យ៉ាងម៉េចកូនក៏ចឹងដែរ! កូនស្រីពៅរបស់ Lydia Sarunrat នៅតូចមួយសោះអាចក្លាយជាតារាម៉ូដែលរបស់……!

កាន់តែធំកាន់តែគួឲ្យស្រលាញ់ពិតមែនសម្រាប់ អូន Demi កូនស្រីពៅស្រលាញ់ស្មើជីវិតរបស់ Lydia Sarunrat និងលោកប៉ា Matthew ហើយពេលនេះក៏បានក្លាយទៅជាម៉ូដែលសំណព្វចិត្តរបស់ហ្វេនៗទៅហើយ ព្រោះតែមានមុខមាត់គួឲ្យស្រលាញ់ខ្លាំងណាស់ ថែមទាំងជាក្មេងរួសរាយ ពូកែញញឹម រហូតដល់ហ្វេនៗអ្នកគាំទ្រធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អូនរួចរាល់ហើយ

ជាក់ស្ដែងក្នុងពេលថ្មីៗនេះ 16 សីហា 2020 Lydia ទើបតែបង្ហាញរូបភាពរបស់អូន Demi ឲ្យហ្វេនៗបានឃើញ ឲ្យបានទៅចុចឡាច ចុចខមមិនជាមួយគ្នា ជាមួយនិងរូបភាពប្រែកាយជានាងមច្ឆាតូចពណ៌សរ ដើរលេងតាមភាសាកូនក្មេងនៅតាមឆ្នេរសមុទ្រ ព្រមទាំងថតតាមស្ទាយរបស់អ្នកម៉ាក់រៀបចំយ៉ាងស្រស់ស្អាតទៀតផង អាចនិយាយបានថា តារាម៉ូដែលទើបនិងរះ រហូតធ្វើឲ្យបងៗមិនទប់ដៃបានក្នុងការចុចឡាចចុចខមមិន ថែមប្រាប់ទៀតថាមន្ដស្នេហ៍ខ្លាំង កាន់តែសម្លឹងមើលភ្នែកកាន់តែលង់ស្នេហ៍

ហើយនៅមានប្រាប់ទៀតថា អូន Demi ចាប់ផ្ដើមមានពន្លឺនៃសម្រស់ដូចអ្នកម៉ាក់ហើយ ពន្លឺរស្មីនៃភាពគួឲ្យស្រលាញ់ពេញ 10

អត្ថបទដោយ : នីត្តា