Lydia Sarunrat សង្ស័យ Matthew ខំធ្វើធ្វើផ្អែមល្អែមដាក់នាងយ៉ាងនេះប្រហែលមិនមែនចង់បានតែកូនទី3ទេសង្ស័យតែ……! មានវីឌីអូ

Lydia Sarunrat បានផុសវីឌីអូស្វីតជាមួយនិងស្វាមីនៅក្នុងអាងងូចទឹក ហែលពោរពេញទៅដោយកូលាបក្រហម ដែលធ្វើឲ្យ Lydia កើតការសង្ស័យចំពោះ Matthew

 

អាចនិយាយបានថាជាគូស្វាមីភរិយាដែលផ្អែមល្ហែមបានគ្រប់ពេលពិតមែន សម្រាប់ Matthew-Lydia ចេញមកពេលណាក៏មានអ្នកជួយគាំទ្រឲ្យឆាប់មានកូនទី 3ដែរ ជាពិសេស Matthew លួចឲ្យសញ្ញាដល់ភរិយារហូត ហើយចំណែកស្រីក៏នៅតែចិត្តរឹងរហូតដែរ

ហើយរូបជាក់ស្ដែងនេះមិនដឹងថានិងធ្វើឲ្យ Lydia ចិត្តឬអត់ទេ ជាមួយនិងរូបភាព Matthew-Lydia ស្ថិតនៅក្នុងអាងងូចទឹកដែលពោរពេញទៅដោយបរិយាកាសរ៉ូមែនទិច ពេញទៅដោយផ្កាកូលាបក្រហម ហើយនៅក្នុងវីឌីអូ Lydia និយាយថានេះជាការសុំកូនទី3 របស់ Matthew ចំណែកឯពាក្យសម្ដីរបស់ខាងប្រុសដែលធ្វើឲ្យពេញចិត្តពេញថ្លើមដល់ហ្វេនៗជាខ្លាំងនោះគឺ អ្នកថតវីឌីអូប្រញ៉ាប់ចេញពីបន្ទប់ភ្លាមទៅ

Lydia បានសរសេរឃ្លាអមជាមួយរូបភាពថា “Romantic with an ulterior motive រ៉ូមែនទិចដូចជាគួឲ្យសង្ស័យយ៉ាងម៉េចទេ @matthew.deane1 #ទៀន2000ដើម ភ្លឺស្វាងគ្រប់ជ្រុងតែម្ដងចា #ងូចទឹករោយដោយក្លិនកូលាប #phulayhooray”

អត្ថបទដោយ : នីត្តា